របាយការណ៍ ៖ មុនស្លាប់ George Floyd មានផ្ទុកវីរុសកូវីដ១៩
អាមេរិក ៖ ក្រោយការវះកាត់ពិនិត្យសាកសព គ្រូពេទ្យបានរកឃើញថា George Floyd មានផ្ទុកជំងឺកូវីដ១៩។ នេះបើយោងតាមរបាយការណ៍មួយចេញផ្សាយដោយការិយាល័យរបស់មណ្ឌលពិនិត្យវេជ្ជសាស្រ្តក្រុង Hennepin នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CBS News។
ក្នុងរបាយការណ៍នេះបង្ហាញថា George Floyd បានធ្វើតេស្តរកកូវីដ១៩ តាំងពីថ្ងៃទី៣ ខែមេសាមក ប៉ុន្តែគាត់មិនមានចេញរោគសញ្ញាអ្វីគួរឱ្យកត់សម្គាល់ឡើយ។ ទោះជាយ៉ាងណា ជំងឺកូវីដ១៩នេះ គឺមិនចូលរួមចំណែកក្នុងការស្លាប់របស់ George Floyd កាលពីចុងខែឧសភាកន្លងទៅឡើយ ពោលគឺលោកបានស្លាប់ ក្រោយពេលរងការសង្កត់លើ ក ដោយជង្គង់របស់ប៉ូលិសក្រុង Minneapolis៕