ចិនព្រមទទួលយកផ្លែស្វាយនាំចូលពីកម្ពុជា ៥០ម៉ឺនតោន ជារៀងរាល់ឆ្នាំ
ភ្នំពេញ ៖ ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី៤ ខែមិថុនានេះ បានប្រកាសថា ភាគីចិន និងកម្ពុជានឹងរៀបចំផ្លាស់ប្តូរពិធីសារនាំផ្លែស្វាយកម្ពុជាទៅកាន់ប្រទេសចិន នាថ្ងៃទី៩ ខែមិថុនា ក្នុងទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ផ្លែស្វាយកម្ពុជា ជាកសិផលម្យ៉ាងទៀតបន្ទាប់ពីផ្លែចេក ដែលអាចត្រូវបានអនុញ្ញាតនាំចេញទៅកាន់ទីផ្សារប្រទេសចិន។
បើតាមការបញ្ជាក់ពីស្ថានទូតចិន កម្ពុជាអាចនាំចេញផ្លែស្វាយដែលមានគុណភាពខ្ពស់ចំនួន ៥០ម៉ឺនតោន ទៅកាន់ទីផ្សារប្រទេសចិនជារៀងរាល់ឆ្នាំ ដែលនេះ នឹងអាចជំរុញការអភិវឌ្ឍវិស័យផលិតផលកសិកម្មក្នុងប្រទេសកម្ពុជាឲ្យកាន់តែល្អប្រសើរ៕