​ន័រវែស​បន្តផ្តល់​ជំនួយ​ប្រមាណ​៥​លានដុល្លារ​ដល់​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា​ ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 June, 2020 ក+ ក-

ភ្នំពេញ ៖ ព្រឹកថ្ងៃ​ទី០៥ ខែមិថុនា ឆ្នាំ២០២០ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យលោក Zlatko Vezilic ប្រធានគម្រោង Humanitarian Disarmament របស់អង្គការ NPA ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកត្រូវបញ្ចប់បេសកកម្ម​រយៈពេល​០៤ឆ្នាំ​នៅកម្ពុជា។

ប្រទេស​ន័រវែស​ ​តាម​រយៈ​អង្គការ​ NPA នឹង​បន្ត​ជួយ​ដល់​ការ​បោស​សម្អាត​មីន​នៅ​ជុំវិញ​ពិភពលោក​ ក្នុង​នោះ​ប្រទេស​កម្ពុជា​ ជា​ករណី​ពិសេស​ដែល​ប្រទេស​ន័រវែស​ ផ្តោត​យក​ចិត្ត​ទុកដាក់​ខ្ពស់​ និង​បន្ត​ផ្តល់​ជំនួយ​ប្រមាណ​ ៥​ លាន​ដុល្លារអាមេរិក​ បន្ថែម​ទៀត​ សម្រាប់​ការងារ​បោស​សម្អាត​មីន​រយៈពេល​ ៤​ឆ្នាំ​ ខាង​មុខ​។

ក្នុង​នាម​សម្តេច​តេជោ​ នាយក​រដ្ឋមន្ត្រី​ និង​ជា​ប្រធាន​អាជ្ញាធរ​មីន​ លោកទេសរដ្ឋមន្រ្តី​ លី​ ធុជ​ បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​រាជរដ្ឋាភិបាល​ និង​ប្រជាជន​ន័រវែស​ ដែល​ចូលរួម​យ៉ាង​សកម្ម​ក្នុង​វិស័យ​សកម្មភាព​មីន​មនុស្ស​ធម៌​នៅ​កម្ពុជា​ រួម​មាន​ការ​ផ្តល់​ជំនួយ​បោសសម្អាត​មីន​ ការ​កសាង​សមត្ថភាព​ថ្នាក់​ជាតិ​ ការ​គ្រប់គ្រង​ទិន្នន័យ​មីន​ និង​ចូល​រួម​ជា​ប្រតិបត្តិករ​បោស​សម្អាត​គ្រាប់​បែក​ចង្កោម​នៅ​ភូមិ​ភាគ​ឦសាន​ ផងដែរ។

អង្គការ​ NPA គឺ​ជា​អង្គការ​ដំបូង​គេបង្អស់​នៅ​លើ​ពិភពលោក​​ ដែល​បាន​បណ្តុះបណ្តាល​សុនខ​ហិត​មីន​ និង​បាន​ជួយ​ដល់​មជ្ឈមណ្ឌល​ស៊ីម៉ាក់​ លើការ​ការងារ​បោស​សម្អាត​មីន​ដោយ​សុនខ​នៅ​កម្ពុជា​៕