លី​គ​កំពូល​កម្ពុជានឹង​បន្ដ​ការប្រកួត​ឡើងវិញនាដើមខែ​ក្រោយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 June, 2020 ក+ ក-

ភ្នំពេញ ៖ គណៈកម្មការ​ប្រកួត​បា​ល់​ទាត់​ជាតិ​កម្ពុជា (CNCC) បានប្រកាស​កាលបរិច្ឆេទ អំពី​ការ​ដំណើរការ​ប្រកួត​ឡើងវិញ​នៃ​បាល់ទាត់​លី​គ​កំពូល​កម្ពុជា ឆ្នាំ​២០២០ ដែល​នឹង​បន្ដ​ការប្រកួត​សប្ដាហ៍​ទី​៦ នៅ​ថ្ងៃទី​៤-៥ ខែកក្កដា​ខាងមុខ ប៉ុន្ដែ​មានការ​ផ្លាស់ប្ដូរ​លក្ខខណ្ឌ​មួយចំនួន សម្រាប់​ការប្រកួត​ជើង​ទី​២​។​

​សម្រាប់​ជើង​ទី​១ នៃ​លី​គ​កំពូល​កម្ពុជា នឹង​បន្ដ​ការប្រកួត​ដោយ​ប្រើ​រូបមន្ដ​ធម្មតា ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃទី​១ នៅ​ថ្ងៃទី​១២-១៣ ខែកញ្ញា រីឯ​ជើង​ទី​២ នឹង​ចាប់ផ្ដើម​ការប្រកួត​នៅ​ថ្ងៃទី​២០ ខែកញ្ញា ដល់​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២០​។ ប៉ុន្ដែ​អ្វីដែល​បាន​កែប្រែ គឺ​ក្លិប​ទាំង​១៣ បាន​ព្រមព្រៀងគ្នា ដោយ​ចាប់ពី​ជើង​ទី​២ ទៅ ក្រុម​កំពូល​តារាង​ទាំង​៦ នឹងត្រូវ​ប្រកួតប្រជែង​គ្នា​ដណ្ដើម​ចំណាត់ថ្នាក់​លេខ​១ លេខ​២ និង​លេខ​៣​។ ចំណែក​ក្រុម​ឈរ​លេខ​៧ ដល់​លេខ​១៣ នឹង​បន្ដ​ការប្រកួត​គ្នា​ជាធម្មតា​។​

​ចំពោះ​ការគិត​ពិន្ទុ​វិញ គឺ​បូក​បន្ត​គ្នា​ដោយ​គិត​លើ​ពិន្ទុសរុប​ជើង​ទី​១ និង​ផល​សង​គ្រាប់​បាល់​។ ចំណែក​ជើង​ទី​២ នឹង​ប្រើ​ប្រព័ន្ធ Head-Head វិញ​។ ដោយឡែក​ការផ្លាស់ប្ដូរ​កីឡាករ​ក្នុងការ​ប្រកួត​វិញ ក៏ត្រូវ​បាន​បង្កើន​ពី ៣​នាក់ ដល់ ៥​នាក់​ដែរ តែ​ផ្លាស់ប្ដូរ​បាន ៣​លើក​ប៉ុណ្ណោះ ក្នុង​១​ប្រកួត​។ ចំណែក​ទីផ្សារ​ដោះ​កីឡាករ​ត្រូវបាន​ CNCC ​អនុញ្ញាត​ឲ្យ​ក្លិប​នីមួយៗ​ប្ដូរ​កីឡាករ​បាន៥​នាក់ ដែលមាន​កីឡាករ​កម្ពុជា ៣​នាក់ និង​កីឡាករ​បរទេស២​នាក់ ដោយ​ចាប់ផ្ដើម​អនុវត្ត​ពីថ្ងៃ​ទី​០៨-​សីហា ដល់​ថ្ងៃទី​០៧-​កញ្ញា ឆ្នាំ​២០២០។

​សម្រាប់​ជើង​ទី​១ នឹង​បន្ត​ពី​សប្ដាហ៍​ទី​៦ ហើយ​គ្រោង​បញ្ចប់​នៅ​ថ្ងៃទី​១២ និង​ទី​១៣ ខែកញ្ញា មុន​ចាប់ផ្ដើម​ជើង​ទី​២ ពីថ្ងៃ​ទី​២០ ខែកញ្ញា​ដល់​ថ្ងៃទី​២៤ និង​២៥ ខែតុលា​។ ដោយឡែក​អ្វីដែល​ត្រូវបាន​ព្រមព្រៀង​កែប្រែ​នោះ គឺ​ចាប់ពី​ជើង​ទី​២ នេះ​ក្រុម​កំពូល​ទាំង​៦ ត្រូវ​ប្រជែង​គ្នា​យក​ចំណាត់ថ្នាក់​លេខ​១, លេខ​២ និង​លេខ​៣​។ ចំណែក​ក្លិប​នៅ​លំដាប់​ទី​៧ ដល់ទី​១៣ ប្រកួត​គ្នា​ជាធម្មតា​។ សម្រាប់​ការគិត​ពិន្ទុ​វិញ​គឺ​បូក​បន្ត​គ្នា​ដោយ​គិត​លើ​ពិន្ទុសរុប​ជើង​ទី​១ និង​ផល​សង​គ្រាប់​បាល់​។ ចំណែក​ជើង​ទី​២ គឺ​តាម​ប្រព័ន្ធ Head-Head​។

ពាក់ព័ន្ធ​ទៅនឹង​ទីផ្សារ​ដោះដូរ​កីឡាករ​វិញ​គឺអាច​ប្ដូរ ៥​នាក់​ដែលមាន​កម្ពុជា ៣​នាក់ និង​បរទេស ២​នាក់ ដំណើរការ​ពីថ្ងៃ​ទី​០៨ ខែសីហា​ដល់​ថ្ងៃទី​០៧ ខែកញ្ញា​។ ការប្ដូរ​កីឡាករ​ក្នុងការ​ប្រកួត​ក៏បាន​បង្កើន​ដែរ គឺ​ពី ៣​នាក់​ដល់ ៥​នាក់ តែ​ធ្វើឡើង​បានតែ ៣​លើក​ប៉ុណ្ណោះ​ក្នុង​មួយ​ប្រកួត​។ គួរ​ដឹង​ដែរ​ថា ភ្នំពេញ​ក្រោ​ន​ជា​ក្រុម​គ្រប់គ្រង​កំពូល​តារាង MCL បណ្ដោះអាសន្ន​នៅពេល​ផ្អាក​ការប្រកួត​ត្រឹម​សប្ដាហ៍​ទី​៥ ខណៈ​ពាន​សម្ដេច​តេ​ជោ ហ៊ុន សែន ថ្នាក់​ខេត្ត​បានបញ្ចប់​វគ្គ​ចែក​ពូ​ល​រួចរាល់​៕