សុំ​ប្រពន្ធ​វិល​មក​រួមរស់​ជុំគ្នា​វិញ​មិនបាន រត់​ទៅ​ចង ក តែ​អត់​ស្លាប់​ ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 September, 2014 ក+ ក-

ភ្នំពេញ​៖ បុរស​ខូចចិត្ត​វ័យ​ជាង​៣០​ឆ្នាំ​ម្នា​ក់បាន​ចង​.​ក​ប៉ង​សម្លាប់ខ្លួន​នៅក្នុង​ឃ្លាំង​ស្តុក​ផ្លែឈើ​កំប៉ុង​មិនបាន​សម្រេច​នៅវេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៤ ក្នុងភូមិ​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មូលហេតុ​ដោយសារ​សុំ​អង្វរ​ដល់​ប្រពន្ធ​របស់ខ្លួន​មក​រស់នៅ​ជាមួយគ្នា​វិញ​មិនបាន​។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា បុរស​រូបនេះ​មានឈ្មោះ ទេព វណ្ណៈ អាយុ​៣៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រៃកប្បាស ឃុំ​ព្រៃកប្បាស ស្រុក​ព្រៃកប្បាស់ ខេត្តតាកែវ​។ ប្រពន្ធ​មានឈ្មោះ ឌី​ម ម៉ា​រី​ណា អាយុ​២៧​ឆ្នាំ មុខរបរ​បំរើ​ការងារ​នៅក្នុង​ហាង​កែ​សម្ផស្ស មាន​ស្រុកកំណើត​នៅ​ស្រុក​ល្វាឯម ខេត្តកណ្តាល​។ បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ និង​មានកូន​ប្រុស​ម្នា​ក់នៅ ក្នុងបន្ទុក​។​

​តាម​របាយការណ៍​រប​ស់​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ស្ពានថ្ម​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គឺ​បុរសរងគ្រោះ នេះ​គាត់​បាន​សុំ​អង្វរ​ប្រពន្ធ​គាត់​សុំ​ជានា​រស់នៅ​ជាមួយគ្នា​វិញ ប៉ុន្មាន​ថ្ងៃ​មកហើយ​តែ​ប្រពន្ធ​អត់​ព្រម​។ លុះ​ព្រឹក​ឡើង​ថ្ងៃកើតហេតុ​បុរស​រូបនេះ​ក៏បាន​មកសុំ​ប្រពន្ធ​គាត់​ម្តងទៀត ប្រពន្ធ​នៅតែ​មិន​ព្រម​ក៏​ស្រាប់តែ​គាត់​លួច​ផ្លោះ​របង​ចូល​ដី​ឡូ​តិ៏​មួយកន្លែង​ជាឃ្លាំង​ស្តុក​ឡាំង​ផ្លែឈើ​ក៏​យក​ខ្សែ​ចងភ្ជាប់​នឹង​ធ្នឹម​ឈើ​កាត់​ទទឹង​កម្ពស់​ជាង​២​ម៉ែត្រ​បំណង​ធ្វើអត្តឃាត​តែម្តង​។​ខណៈនោះ​ប្អូនថ្លៃ​ស្រី​បានដឹង​រឿងនេះ​ក៏​ទូរស័ព្ទ​ប្រាប់​សមត្ថកិច្ច​ប្រចាំការ​នៅក្បែរ​កន្លែងកើតហេតុ​ឲ្យ​មកជួយ​អន្តរាគមន៍​យក​កាំបិត​កាត់ផ្តាច់​ខ្សែ​ធ្លាក់​មកក្រោម​រួចផុត​ពី​សេ​ក្តី​ស្លាប់​។​

ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ឌី​ម ម៉ា​រី​ណា បាន​ប្រាប់​សមត្ថកិច្ច​ថា មូល​ហេតុដែល​រូបនាង​មិន​ព្រម​រស់នៅ​ជាមួយ​ប្តី​នាង​វិញ​នោះ​គឺ ដោយសារ​ប្តី​នាង​ជា​អ្នកញៀន​ថ្នាំ​ហើយ​គ្មាន​ការងារ​ធ្វើ​អ្វី​ទេ និង​បាន​ប្រើ​អំពើហិង្សា​មកលើ​រូបនាង​យ៉ាងធ្ងន់ធ្ងរ​ទៀតផង ដូច្នេះ​នាង​មិនអាច​បន្ត​រួម​រស់នៅ​ជាមួយគ្នា​បាន​ទៀត​ទេ​៕​ដោយៈ​សមិទ្ធ​

Untitled-1Untitled-1