បរទេស ៖ អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃច័ន្ទបានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះចលនាពិភពលោកប្រឆាំងនឹងការរើសអើងជាតិសាសន៍ប៉ុន្តែបានបង្ហាញពីសារ សំខាន់សម្រាប់ក្រុមអ្នកតវ៉ាក្នុងការចាត់វិធានការបង្ការប្រឆាំងនឹងមេរោគឆ្លងកូវីដ១៩។ នេះបើយោងតាមប្រភពពីសារព័ត៌មានចិនស៊ិនហួរ។
ប្រធានអង្គការសុខភាពពិភពលោកលោក Tedros Adhanom Ghebreyesus បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា “អង្គការសុខភាពពិភពលោកគាំទ្រយ៉ាងពេញទំហឹងនូវសិទ្ធស្មើភាពគ្នានិងចលនាសកលប្រឆាំងនឹងការរើសអើងជាតិសាសន៍។ យើងបដិសេធការរើសអើងគ្រប់ប្រភេទ។
ប្រធាន WHO ដែលមានដើមកំណើតជាជនជាតិស្បែកខ្មៅរូបនេះ បានណែនាំឲ្យបាតុករ រក្សាគម្លាតសុវត្ថិភាពយ៉ាងហោចណាស់ ១ម៉ែត្រពីគ្នា, លាងសម្អាតដៃជានិច្ច និងយកក្រដាស ឬក្រណាត់ខ្ទប់មាត់ពេលក្អក ឬកន្តាស់ជាដើម ដើម្បីបង្កាជំងឺកូវីដ១៩៕