ហ្សឺណែវ ៖ អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃសុក្រថា វាជាការលំបាកក្នុងការសម្រេចជាសកលស្តីពីឲ្យសិស្សសាលាបានវិលត្រឡប់ទៅចូលរៀនវិញ ប៉ុន្តែក្រុមការងាររបស់ WHO កំពុងតែពិភាក្សាអំពីការរៀបចំសេចក្តីណែនាំពិសេស ទៅកាន់តំបន់ ឬប្រទេសមួយចំនួនដែលអាចទៅរួច។ នេះបើយោងតាមប្រភពពី ស៊ិនហួរ។
លោក Michael Ryan នាយកប្រតិបត្តិកម្មវិធីសង្គ្រោះបន្ទាន់ផ្នែកសុខភាពរបស់អង្គការសុខភាពពិភពលោកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយពីទីក្រុងហ្សឺណែវថា“ ឈានមកដល់កម្រិតសាលារៀន វាពិតជាលំបាកខ្លាំងណាស់ក្នុងការឲ្យយើង ចេញសេចក្តីណែនាំជាសកលថា តើសាលារៀនទាំងអស់គួរបើក ឬបន្តបិទទ្វារដដែល ដូចអ្នកគ្រប់គ្រាអាចស្រមៃបានថា ស្ថានការណ៍គឺពិតជាខុសប្លែកគ្នាខ្លាំង (ស្ថានការណ៍ COVID-19 នៅតាមតំបន់ ឬប្រទេសនិមួយៗ។
លោក Michael Ryan បាននិយាយថា ការណែនាំឲ្យបើកសាលារៀនឡើងវិញ គឺត្រូវតែធ្វើឡើង ដោយការសិក្សា អំពីស្ថានភាពជាក់ស្តែងនៃ COVID-19 នៅតាមតំបន់ ឬប្រទេសនីមួយៗនៅលើពិភពលោកសិន ព្រោះថាកម្រិតនៃការរាតត្បាតជំងឺ គឺខុសគ្នាខ្លាំងទៅតាមតំបន់ ឬប្រទេសទាំងនោះ។ ដូច្នេះ WHO ប្រហែលជាត្រូវការពេលយូរទៀត ទើបអាចធ្វើការចេញសេចក្តីណែនាំ អំពីថាតើគួរណែនាំឲ្យប្រទេសណាខ្លះ បើកសាលារៀនពួកគេឡើងវិញ៕