បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៧,៩៨២,៣៦៦នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៤៣៥,១៦៦នាក់ និងជាសះស្បើយឡើងវិញ ៤,១០៣,៨៩០នាក់។
គេហទំព័រដដែលបានបង្ហាញទៀតថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ២,១៦១,៥៩៨នាក់ ស្លាប់ចំនួន ១១៧,៨៥៣នាក់ និងជាសះស្បើយចំនួន ៨៦៧,៧២៣នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ៨៦៧,៨៨២នាក់ ស្លាប់ចំនួន ៤៣,៣៨៩នាក់ និងជាសះស្បើយ ៤៣៧,៥១២នាក់។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសរុស្ស៉ី។ រុស្ស៉ី មានអ្នកឆ្លង ៥២៨,៩៦៤នាក់ ស្លាប់ ៦,៩៤៨នាក់ និងជាសះស្បើយ ២៨០,០៥០នាក់៕