ចិន ៖ អាជ្ញាធរសុខាភិបាលចិនបាននិយាយនៅថ្ងៃច័ន្ទនេះថា ពួកគេបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៤៩ករណីបន្ថែមទៀតដោយក្នុងនោះមាន៣៩ករណីត្រូវបានកើតឡើងទៅក្នុងតំបន់ និងមិនមានរបាយការណ៍អំពីការស្លាប់ថ្មីទេ។ នេះបើយោងតាមប្រភពពី CGTN។
គណៈកម្មការសុខភាពជាតិរបស់ចិនបានប្រកាសនៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនថាក្នុងចំណោមអ្នកឆ្លងជំងឺក្នុងតំបន់មាន ៣៦ នាក់ត្រូវបានរាយការណ៍នៅក្នុងទីក្រុងប៉េកាំងនិង៣នាក់ផ្សេងទៀតបានចុះបញ្ជីនៅខេត្តហឺប៉ីភាគខាងជើងប្រទេសចិន។ គណៈកម្មាការបានរាយការណ៍អំពីកំណត់មិនបង្ហាញអត្តសញ្ញាណថ្មីចំនួន ១៨ នាក់ ណៈដែលអ្នកជំងឺមិនបញ្ចេញសញ្ញា ១១២ នាក់កំពុងស្ថិតក្រោមការសង្កេតពីក្រុមគ្រូពេទ្យ។
សូមជម្រាបថា គិតត្រឹមព្រឹកនេះចំនួនករណីឆ្លងកូវីដ១៩ នៅទូទាំងប្រទេសចិនសរុបចំនួន ៨៣.៨១ នាក់និងចំនួនអ្នកស្លាប់មិនប្រែប្រួលគឺ ៤.៦៣៤ នាក់ដដែល៕