លើស​ង្វៀន​ទូរទស្សន៍ SEA-TV ​អ្នក​ប្រដាល់​ថៃ​ចាញ់​ទាំង​៣ ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 September, 2014 ក+ ក-

ភ្នំពេញ​:​លើស​ង្វៀន SEA-TV នា​ព្រឹក​ថ្ងៃទី​២១​កញ្ញា​អ្នក​ប្រដាល់​កម្ពុជា​បានទទួល​ជ័យជម្នះ​លើ​អ្នក ប្រដាល់​ថៃ​ទាំង ៣ រូប ។​ឡុង សុវណ្ណ​ឌឿ​ន  ក្លឹប​សាល​វ័​ន្ដ​កីឡា​ប្រើ​កណ្ដាប់ដៃ​ផ្ឌួ​ល​អ្នក​ប្រដាល់​ថៃ Phich Chhay Den នៅ​ទឹក​ទី​៣ ។​Chhay Den ជា​អ្នក​ប្រដាល់​ដែលមាន​កណ្ដាប់ដៃ​មិន​អន់​នោះទេ​ការ​វ៉ៃ​ចេញ​របស់គេ​ក៏​ចំ​គោលដៅ​បានល្អ​ដែរ​តែ​ការ វ៉ៃ​ចេញ​របស់​សុវណ្ណ​ឌឿ​ន​ក៏​កាន់តែ​អស្ចារ្យ​ទៅទៀត ។​

នៅ​ទឹក​ទី ៣​បន្ទាប់ពី​ទទួលរង​ការ​វ៉ៃ​លុក​យ៉ាង​ផ្ទួនៗ​នោះ Phich Chhay Den បង្ខំចិត្ត​បោះបង់​ចោលការ​ប្រ កួត​តែម្ដង ។​
​ផល សោ​ភ័​ណ្ឌ​ក្លឹប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​ប្រើ​កែង​ផ្ដួល​អ្នក​ប្រដាល់​ថៃ Toun Pe ឲ្យ​សន្លប់​ក្រោក​លែងរួច​នៅមុន​ស្នូរ ជួង​បញ្ចប់​ទឹក​ទី ៤ ។​

នៅ​ទឹក​ទី ១ Toun Pe ត្រូវ​អាជ្ញាកណ្ដាល​រាប់ ៨​បន្ទាប់ពី​សោ​ភ័​ណ្ឌ​ទាត់​ជើង​ក្រោម​ខ្លាំងៗ​២-៣​ជើង​នោះ ។ នៅ​ទឹក​ទី ២​សោ​ភ័​ណ្ឌ​ត្រូវ​អាជ្ញាកណ្ដាល​រាប់ ៨ វិញ​បន្ទាប់ពី​ត្រូវ​មួយ​ដៃ​របស់ Toun Pe នោះ ។ អ្នក​ប្រដាល់​ទាំង ២​រូបនេះ​ប្រើ​ជើង​ទាត់​យ៉ាង​ល្អ​ការ​ទាត់​ចេញ​របស់​ពួកគេ​គឺ​ត្រូវ​សុទ្ធតែ ក​ញ្ចឹ​ង ក ។​
​នៅ​ទឹក ទី ៤Toun Pe ភ្លាត់ស្នៀត​ត្រូវ​មួយ​កែង​របស់​សោ​ភ័​ណ្ឌ​ចំ​មុខ​ក៏​ដួលសន្លប់​ក្រោក​លែងរួច​តែម្ដង ។​

ពេជ្រ សីហា​ក្លឹប​ក្រសួងការពារជាតិ​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ថៃ Rong Ravy ដោយ​ពិន្ទុ​ទាំង​លំបាក​បន្ទាប់ពី​ប្រកួត​គ្នា ៥ ទឹក​ពេញ​នោះ ។​
Ravy​មាន​បញ្ហា​ដៃ​ឆ្វេង​តាំងពី​ចុង​ទឹក​ទី ២ ទៅដោយ​គេ​ប្រកួត​ប្រើតែ​ដៃស្ដាំ​មួយ​ចំហៀង ជង្គង់ និង ប្រើ​ជើង​ទាត់​ប៉ុណ្ណោះ ។ ស្ថានភាព​នៃ​ការប្រកួត​សីហា​មានប្រៀប​គ្រប់​ទឹកតែ​សីហា​ក៏​ទ្រមខ្លួន​ដោយសារ ជង្គង់​របស់​Ravy​គ្រាន់បើ​ដែរ ។​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ប្រកួត​គ្នា ៥ ទឹក​ពេញ​តែម្ដង ហើយ​សីហា​បានទទួល​ជ័យជំនះ​លើ​គូប្រកួត​របស់ខ្លួន​ដោយ​ពិន្ទុ​ប៉ុណ្ណោះ ៕ប្រភពៈCEN

Untitled-1Untitled-1Untitled-1Untitled-1