ប្រេស៊ីល ៖ ប្រទេសប្រេស៊ីលបានរាយការណ៍កាលពីម្សិលមិញថាចំនួនអ្នកស្លាប់ដោយសារ COVID-១៩ បានកើនឡើងដល់ ៤៣.៩៥៩ នាក់ ខណៈមនុស្ស ៨៨៨.២៧១នាក់បានធ្វើតេស្តិ៍វិជ្ជមានចំពោះវីរុសនេះនៅទូទាំងប្រទេស។ នេះបើយោងតាមប្រភពពីសារព័ត៌មានស៊ិនហួរ។
យោងតាមក្រសួងសុខាភិបាលប្រេស៊ីលបានឱ្យដឹងថាក្នុងរយៈពេល ២៤ ម៉ោងកន្លងមកមានអ្នកជំងឺបានស្លាប់ចំនួន៦២៧ នាក់ ហើយការឆ្លងថ្មីមានចំនួន ២០.៦៤៧ ត្រូវបានរកឃើញ។
រដ្ឋនៅភាគអាគ្នេយ៍នៃទីក្រុងសៅប៉ូឡូជាកន្លែងរងការប៉ះពាល់ខ្លាំងបំផុតដោយមានការឆ្លងចំនួន ១៨១.៤៦០ នាក់និងមនុស្សស្លាប់ ១០.៧៦៧ នាក់បន្ទាប់មកគឺទីក្រុងរីយ៉ូដឺហ្សាណេរ៉ូដែលមានការឆ្លងចំនួន ៨០.៩៤៦ នាក់និងអ្នកស្លាប់ ៧.៧២៨ នាក់។ និងសេរ៉ារ៉ាមាន ៧៩,៤៦២ ករណីនិងមានមនុស្សស្លាប់ ៤.៩៩៩ នាក់។
ប្រទេសប្រេស៊ីល បានក្លាយជាប្រទេសដែលមានការរីករាលដាលនៃជំងឺ COVID-១៩ ដ៏អាក្រក់បំផុតលំដាប់ទី២ លើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក៕