ខេត្តព្រះវិហារបើកវគ្គបំប៉នជំនាញហ្វឹកហ្វឺនបង្កាទប់ស្កាត់ប្រឆាំងបាតុកម្ម
ខេត្តព្រះវិហារ ៖ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០នេះ នៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារបានរៀបចំពិធីបើកវគ្គបំប៉នជំនាញហ្វឹកហ្វឺនបង្កា ទប់ស្កាត់ប្រឆាំងបាតុកម្មដល់មន្ត្រីនគរបាលអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហាររយៈពេល១ខែ។
ពិធីបើកវគ្គបំប៉ននេះស្ថិតក្រោមវត្តមាន លោកឧត្តមសេនីយ៍ត្រី ឆយ បូរិន ស្នងការរងទទួលផែន ការងារសេនាធិការ តំណាងលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត និងមានការ អញ្ជើញចូលរួមពីលោក លោកស្រី នាយ នាយរងការិយាល័យ នាយ នាយរងផ្នែកចំណុះផែន ការងារធនធានមនុស្ស និងសិក្ខាកាមសរុបចំនួន៦០នាក់៕ ដោយ ៖ កូវ ប៊ុនហេង