យន្តហោះដឹកអ្នកដំណើរ៥៤នាក់របស់ឥណ្ឌូនេស៊ីបាត់ការទាក់ទង
ឥណ្ឌូនេស៊ី ៖យន្តហោះដឹកអ្នកដំណើរនៅក្នុងស្រុករបស់ឥណ្ឌូនេស៊ី ដែលផ្ទុកមនុស្ស៥៤នាក់បានបាត់ការទាក់ទង នៅភាគខាងកើតនៃតំបន់ប៉ាពូ នៅរសៀលថ្ងៃអាទិត្យនេះ។
ប្រធានក្រុមទីភ្នាក់ងារស្រាវជ្រាវនិងជួយសង្គ្រោះរបស់ឥណ្ឌូនេស៊ី ថ្លែងប្រាប់សារព័ត៌មាន Reutersថា យន្តហោះដែលបាត់នោះ ផ្ទុកមនុស្ស៥៤នាក់ រួមមានអ្នកធ្វើការលើយន្តហោះ៥នាក់ កុមារ៥នាក់ និង អ្នកដំណើរជាយុវជន៤៤នាក់។
យន្តហោះនេះ បាត់ការទាក់ទងនៅម៉ោង៣ រសៀល បន្ទាប់ពីហោះចេញពីព្រលានយន្តហោះ Sentani នៅក្នុងក្រុង Jayapura ហោះហើរទៅ ក្រុង Oksibil។ មន្ត្រីឥណ្ឌូនេស៊ី បញ្ជាក់ថា ពួកគេកំពុងសហការជាមួយផ្នែកពាក់ព័ន្ធក្នុងការស្វែងរកយន្តហោះនេះ៕
យន្តហោះដឹកអ្នកដំណើររបស់ឥណ្ឌូនេស៊ី(រូបភាពពីបណ្តាញសារព័ត៌មាន