វៀតណាម ៖ សហរដ្ឋអាមេរិក និងរុស្ស៊ី បានជួបគ្នានៅថ្ងៃច័ន្ទទី២២ ខែមិថុនានេះនៅទីក្រុង Vienna ប្រទេសវៀតណាម សម្រាប់កិច្ចពិភាក្សាស្តីពីកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរចុងក្រោយរបស់ពួកគេក្រោយពេលមានភាពតានតឹង និងភាពមិនស៊ីចង្វាក់គ្នាជុំវិញអ្វីដែលពួកគេមើលឃើញថា ជាតម្លៃនៃការគ្រប់គ្រងអាវុធទាំងអស់។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNA។
ប្រធានាធិបតីអាមេរិកលោក Donald Trump បានទទូចថាប្រទេសចិនគួរតែចូលរួមក្នុងកិច្ចចរចាស្តីពី New START ដែលជាកិច្ចព្រមព្រៀងកាត់បន្ថយអាវុធនុយក្លេអ៊ែររវាងអាមេរិក និងរុស្សី ព្រោះថាចិនរហូតមកដល់ពេលនេះ មានសិទ្ធិសេរីភាពក្នុងការធ្វើអ្វីដែលគេចូលចិត្តក្នុងការអភិវឌ្ឍន៍អាវុធ។ទោះយ៉ាងណា ចិនមិនបង្ហាញសញ្ញាពីការការចាប់អារម្មណ៍ក្នុងការចូលរួមឡើយ។
លោក Daryl Kimball នាយកប្រតិបត្តិនៃសមាគមគ្រប់គ្រងអាវុធដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនបាននិយាយថាការទទូចចង់រួមបញ្ចូលទាំងប្រទេសចិនបានបង្ហាញថារដ្ឋបាល Trump មិនមានភាពម៉ឺងម៉ាត់ចំពោះកិច្ចព្រមព្រៀងនោះទេ។
លោកបាលមានប្រសាសន៍ថា“ ការសន្និដ្ឋានតែមួយគត់ដែលខ្ញុំអាចដឹងគឺថា…រដ្ឋបាលរបស់លោក Trump មិនមានចេតនាពង្រីកកិច្ចព្រមព្រៀងនុយក្លេអ៊ែរ New START ឡើយ និងព្យាយាមឲ្យចិន ដែលមិនចាប់អារម្មណ៍សោះឲ្យចូលរួមក្នុងកិច្ចពិភាក្សាត្រីភាគីស្តីពការគ្រប់គ្រងអាវុធ ដែលនេះជាលេសមួយធ្វើឲ្យកិច្ចព្រមព្រៀងផុតការបរិច្ឆេទ”។
លោក Trump បានលុបចោលសន្និសញ្ញាជាច្រើនជាមួយនឹងរុស្សី ដូចជាសន្និសញ្ញាស្តីហោះហើរលើដែនអាកាស និងនុយក្លេអ៊ែរចម្ងាយធម្យម។ ទោះបែបនេះក្ដី ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកលោក Marshall Billingslea និងអនុរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ីលោក Sergei Ryabkov មិនទាន់ពិភាក្សាអំពីអនាគតសន្និសញ្ញា New START ដែលបានព្រមព្រៀងកាលពីឆ្នាំ ២០១០ និងត្រូវផុតការបរិច្ឆេទវិញនៅខែ កុម្ភៈ ឆ្នាំ ២០២១ខាងមុខ។
ដូច្នេះវាមានពេលវេលាតិចតួចណាស់ក្នុងការបន្តកិច្ចព្រមព្រៀងស្មុគស្មាញមួយដោយទុកឱ្យការចរចានៃកិច្ចព្រមព្រៀងថ្មីជាមួយនឹងប្រទេសចិនសិន ខណៈការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកាដែលនឹងមកដល់។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀង New START ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០១០ រវាងមហាអំណាចទាំងពីរ ដោយវាបានដាក់កម្រិតឲ្យភាគីទាំងពីរមានក្បាលនុយក្លេអ៊ែរមិនលើសពី ១.១៥០គ្រាប់៕