ព្រឹទ្ធសភា​នឹង​បើក​កិច្ចប្រជុំ​ករណី​លោក ហុង សុខ​ហួរ នៅ​រសៀល​នេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 August, 2015 ក+ ក-

​ភ្នំពេញ​៖ នៅ​ម៉ោង​១៤:៣០​នាទី​រសៀល​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៥​នេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា នឺង​បើក​កិច្ចប្រជុំ​មួយ ក្រោម​អធិបតីភាព​របស់លោក នៃ ប៉េ​ណា ប្រធានស្តីទី​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ពិភាក្សា​ទៅលើ​ករណី​របស់លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា មកពី​គណបក្ស សម រង្ស៊ី ។​

​លោក អ៊ុំ សារិទ្ធ អគ្គលេខាធិការ នៃ​ព្រឹទ្ធសភា បានចេញ​ផ្សាយ​នូវ​សេចក្តី​ជូន​ដំ​ណឺង​របស់​អគ្គលេខាធិការ នៃ​ព្រឹទ្ធសភា នៅ​រសៀល​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៥​នេះ ដោយ​លើកឡើងថា ព្រឹទ្ធសភា​នឹង​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ដែល​រួមមាន​របៀបវារៈ​៖

១. ពិនិត្យ​របាយការណ៍រ​បស់​ក្រសួង​មាន​សមត្ថកិច្ច​អំពី​ករណី​លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា មណ្ឌល​ភូមិភាគ​៤​។​
២. ពិនិត្យ​សំណើ​របស់​សមាជិក​ព្រឹទ្ធសភា​សុំ​កោះប្រជុំ​ព្រឹទ្ធសភា ជាសម្ងាត់​។​
៣. កំណត់​កាលបរិច្ឆេទ និង​របៀបវារៈ​បន្តស​ម័​យ​ប្រជុំ លើក​ទី​៧ ព្រឹទ្ធសភា នីតិកាល​ទី​៣៕

bhghbb