ខេត្តកំពង់ឆ្នាំង ៖ មេភូមិម្នាក់ត្រូវបានកម្លាំងកងរាជអាវុធខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២ ជាប់ពាក់ព័ន្ធករណីឃាតកម្ម បន្ទាប់គេប្រទះឃើញសពស្ត្រីម្នាក់ត្រូវបានគេដុតក្នុងខ្ទម១កន្លែង។
ប្រភពព័ត៌មានខាងលើបន្តថា ជនសង្ស័យត្រូវកម្លាំងឃាត់ចាប់ខ្លួនឈ្មោះ ញ៉េប សុខុម ភេទប្រុស អាយុ ៦៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេភូមិក្រាំងកន្ទ្រោល ស្ថិតនៅភូមិកន្ទ្រោល ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
គួររំលឹកថា កាលពីរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅនេះ គេប្រទះឃើញសពស្ត្រីម្នាក់ត្រូវបានដុតក្នុងខ្ទមក្បែវាលស្រែ ស្ថិតនៅភូមិកន្ទ្រោល ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ហើយសពស្ត្រីខាងលើត្រូវបានគេស្គាល់ឈ្មោះ ជា ថន អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ទើបង្កការភ្ញាក់ផ្អើលអស់ភូមិ និងសមត្ថកិច្ច។
ប្រភពដដែលបន្តទៀតថា ជនសង្ស័យ (ញ៉េប សុខុម) មេភូមិកន្ទ្រោលបានសារភាពថា ខ្លួននិងជនរងគ្រោះត្រូវជាបងប្អូនសាច់ថ្លៃ.សព (ប្អូនថ្លៃ) និងធ្លាប់មានទំនាក់ទំនងស្នេហាគ្នាផងដែរ ហើយនៅមុនកើតហេតុមានពិធីភ្ជាប់ពាក្យកូនអ្នកភូមិផងរបងជាមួយ និងមានកម្មវិធីស៊ីផឹកថែមទៀត បន្ទាប់មកស្ត្រីជាជនរងគ្រោះជិះម៉ូតូទៅចំណុចកើតហេតុ រួចទូរស័ព្ទហៅខ្លួន (ញ៉េប សុខុម) មេភូមិ ខណៈនោះក៏ចាប់ផ្ដើមក្រេបទឹកឃ្មុំ ស្រាប់តែធ្វើឲ្យស្ត្រីរងគ្រោះបញ្ឈរភ្នែកស្លាប់មួយរំពេច ខ្លួនភ័យពេកក៏ប្រមូលកម្ទេចកម្ទីដុតតែម្ដង។
ករណីខាងលើសមត្ថកិច្ចកងរាជអាវុធហត្ថកសាងសំណុំឯកសារបញ្ជូនទៅតុលាការតាមនីតិវិធី៕