អាមេរិកបិទបង្អួច​ដើម្បី​ទប់ស្កាត់​ការកើនឡើង​នៃ​ជំងឺឆ្លង​កូ​វីដ​១៩
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 June, 2020 ក+ ក-

អាមេរិក ៖ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​របស់​សហរដ្ឋអាមេរិក​លោក Alex Azar បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា “​បង្អួច​កំពុង​បិទ​” សម្រាប់​ប្រទេស​ដើម្បី​ទប់ស្កាត់​ការកើនឡើង​នៃ​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩​។ ​នេះ​បើ​យោងតាម​ប្រភពពី​ស៊ិន​ហួរ​។​

​នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ NBC News លោក Alex Azar បាន​លើកទឹកចិត្ត​ដល់​ជនជាតិ​អាមេរិក​ទាំងអស់​ឱ្យធ្វើតាម​គោលការណ៍​ណែនាំ​របស់​រដ្ឋាភិបាល​ជាពិសេស​គឺ​ការរក្សា​គម្លាត​សុវត្ថិភាព និង​ការពាក់​ម៉ាស​ជាដើម​។​

​លោក Azar បាន​និយាយថា ការកើនឡើង​ករណី​ឆ្លង​នៅតាម​រដ្ឋ​ភាគខាងត្បូង​សហរដ្ឋអាមេរិក ដូចជា​រដ្ឋ Florida និង Texas ជាដើម ភាគច្រើន​កើតឡើង​លើ​មនុស្ស​មាន​អាយុ​ក្រោម ៣៥​ឆ្នាំ ហើយ​ភាគច្រើន​នៃ​អ្នក​ទាំងនេះ គឺ​ឆ្លង​ដោយ​មិន​ចេញ​រោគសញ្ញា ហើយ​អាជ្ញាធរ​កំពុង​ស៊ើបអង្កេត​បន្ត ដើម្បីឱ្យ​ប្រាកដថា ហេតុអ្វី​បានជា​ការឆ្លង កូ​វីដ​១៩ កើនឡើង​វិញ​នៅ​តំបន់​មួយចំនួន ។​

​លោក Azar បាន​បន្តថា​រដ្ឋបាល​កំ​ពុង​ធ្វើការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​និង​រដ្ឋ​ដើម្បី​ស្វែងយល់​ពី​មូលហេតុ​ដែល​វីរុស​នេះ​កំពុង​រាលដាល​នៅក្នុង​តំបន់​ជាក់លាក់​។​លោក បាន​កត់សម្គាល់ថា​ការព្យាបាល​ដូចជា​ការប្រើ​ថ្នាំ steroids និង remdesivir ឥឡូវ​អាច​ប្រើ​បាន​សម្រាប់​អ្នកជំងឺ​កូ​វីដ​១៩ ហើយ​បាន​លើកទឹកចិត្ត​អ្នក​ដែលមាន​វីរុស​នេះ​ដោយ​បង្កើន​ការផ្គត់ផ្គង់​ជាដើម​។​

​គិត​មកដល់ពេលនេះ ករណី​ឆ្លង COVID-១៩ មាន​ជាង ២.៥៣១.០០០ ករណី​ត្រូវបាន​គេ​រាយការណ៍​នៅ​សហរដ្ឋអាមេរិក​ជាមួយនឹង​ចំនួន​អ្នកស្លាប់​បាន​កើនឡើង​ដល់​១២៥.៦០០​នាក់​និង​ជាសះស្បើយ​ឡើងវិញ ១.០៩​លាន​នាក់​។​។​នេះ​បើ​យោងតាម​របាយការណ៍​ស​រុ​ប​របស់​សាកលវិទ្យាល័យ Johns Hopkins ៕