ហ្សឺណែវ ៖ ប្រធាននៃអង្គការសុខភាពពិភពលោកលោក Tedros Adhanom Ghebreyesus បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃច័ន្ទទី២៩ ខែមិថុនាថា ជំងឺរាតត្បាតកូវីដ១៩នៅមិនទាន់ជិតដល់ទីបញ្ចប់នៅឡើយទេ ខណៈប្រទេសមួយចំនមួយកំពុងបន្តរីករាលដាល។នេះបើយោងតាមប្រភពពី CNA។
លោក Tedros បានកត់សំគាល់ថាក្នុងរយៈពេល៦ខែបន្ទាប់ពីប្រទេសចិនបានជូនដំណឹងដល់អង្គការសុខភាពពិភពលោក ទើបតែលោតរំលងតួលេខ ១០លាននាក់ ខណៈមនុស្សស្លាប់កើនដល់ជាងកន្លះលាននាក់។ ជុំវិញបញ្ហាដែលចេះតែបន្តទៅមុខនេះ លោកប្រធាន WHO បានលើកឡើងថា «មនុស្សភាគច្រើននៅតែងាយទទួលរងគ្រោះ ព្រោះវីរុសនេះនៅមានចន្លោះទំនេរជាច្រើន ដែលវាអាចបន្តរាតត្បាត»។
លោក Tedros បានឲ្យដឹងថា យើងទាំងអស់គ្នាចង់អោយវីរុសនេះផុតរលត់ ។ យើងទាំងអស់គ្នាចង់ធ្វើឱ្យជីវិតរបស់យើងមានភាពប្រសើរឡើង។ប៉ុន្តែវាពិតជាលំបាកព្រោះគឺថាវីរុសនេះមិនទាន់ខិតទៅជិត ទីបញ្ចប់នៃជំងឺរាតត្បាតសកលនេះនៅឡើយទេ។បើទោះបីជាប្រទេសមួយចំនួន បានបង្ហាញសញ្ញាវិជ្ជមាននៃការទប់ស្កាត់ក្តី ប៉ុន្តែអ្វីដែលជាការពិត គឺជំងឺរាតត្បាតសកលនេះ កាន់តែបង្កើនល្បឿននៃការរាតត្បាត។
ប្រធានកម្មវិធីផ្នែកសង្គ្រោះបន្ទាន់របស់អង្គការសុខភាពពិភពលោកលោក Mike Ryan បានប្រាប់សន្និសីទកាសែតថាការរីកចម្រើនដ៏ធំធេងត្រូវបានធ្វើឡើងឆ្ពោះទៅរកវ៉ាក់សាំងដែលមានសុវត្ថិភាពនិងប្រសិទ្ធភាពដើម្បីការពារការឆ្លងប៉ុន្តែនៅតែមិនមានការធានាថាកិច្ចខិតខំប្រឹងប្រែងនឹងទទួលជោគជ័យនោះទេ។ លោកបាននិយាយថាក្នុងពេលបច្ចុប្បន្ននេះប្រទេសនានាអាចប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះតាមរយៈការធ្វើតេស្តិ៍,និងវីធានការណ៍ដាក់ឡែក ដែលបានបញ្ជាក់និងតាមដានទំនាក់ទំនងរបស់ពួកគេធ្លាប់ប៉ះពាល់អ្នកជំងឺតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា ប្រទេសដែលធ្លាប់តែបានធ្វើការទប់ស្កាត់ COVID-19 ប្រកបដោយជោគជ័យដូចជា ចិន កូរ៉េខាងត្បូង និងអូស្ត្រាលី ត្រូវបានគេមើលឃើញថា បានផ្ទុះករណីឆ្លងជាចង្កោមៗឡើងវិញ ដែលជាហេតុនាំឲ្យវឌ្ឍនភាពនៃការប្រយុទ្ធនឹងវីរុសនេះ មានភាពស្រពិចស្រពិល៕