លោក ជ័យ ភូមិ​ពល អ្នកកាសែត​កម្ពុជា​ថ្មី ដួល​ដាច់​សរសៃឈាម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 August, 2015 ក+ ក-

​ភ្នំពេញ ​៖ លោក ជ័យ ភូមិ​ពល ហៅ​ស្នាយពល មន្ត្រី​នៃទីភ្នាក់ងារសារព័ត៌ មាន​កម្ពុជា (AKP) របស់​ក្រសួង​ព័ត៌មាន កំពុង​ជួយសង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ក្រោយពី​លោក​បាន​ដួល​ដាច់​សរសៃឈាម ពេលដែល​លោក​កំពុង​សរសេរ​រឿង កាលពី​ល្ងាច​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៥ ក្នុង​ការិយាល័យ​របស់​លោក​នៅ​ក្រសួង​ព័ត៌មាន​។​

លោក ជ័យ ភូមិ​ពល អាយុ​៥២​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ផ្ទះជួល​នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ មានកូន​ស្រី​២​នាក់ នៅក្នុង​បន្ទុក ។​ក្រៅពី​អ្នកសារព័ត៌មាន នៅ​អង្គភាព​កម្ពុជា​ថ្មី ​លោកក៏​ជា​ប្រធាន​នាយកដ្ឋាន នៃ​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា (AKP) របស់​ក្រសួង​ព័ត៌មាន​ផងដែរ។​

​លោក ជ័យ ភូមិ​ពល ដែល​បាន​ធ្វើជា​អ្នកសារព័ត៌មាន ស្ទើរ​ពាក់កណ្តាល​ជិ​វីត​ទៅហើយនោះ ត្រូវបាន​ក្រុមគ្រួសារ​របស់លោក អះអាងថា កំពុង​ជួយសង្គ្រោះ​បន្ទាន់ ហើយ​មិនទាន់​ដឹងខ្លួន​នៅឡើយ​ទេ នៅពេលនេះ ក្រុមគ្រូពេទ្យ​កំពុងធ្វើការ​វះកាត់​។​

​កូនស្រី​របស់លោក​ស្នាយ​ពល ដែល​កំពុង​ជួយ​មើលថែ​ឪពុក​នៅ​មន្ទីរពេទ្យ​ជាមួយ​ក្រុមគ្រួសារ​របស់​នាង មានបំណង​យក​ឪពុក ទៅ​សង្គ្រោះ​នៅ​ប្រទេស​វៀតណាម​ដែរ ប៉ុន្តែ​គ្មាន​លទ្ធភាព​គ្រប់គ្រាន់ ដូច្នេះ​សូម​អំពាវនាវ​ដល់​សប្បុ​រស​ជន​នានា មេត្តាជួយ​បរិច្ចាគ​ផង​៕

hyghh

pdedxx