ព្រឹកនេះគណៈរដ្ឋមន្រ្តីបើកកិច្ចប្រជុំដើម្បីពិនិត្យសេចក្តីព្រាងច្បាប់ចំនួន២ និងបញ្ហាផ្សេងៗ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែកក្កដា ឆ្នាំ២០២០នេះ នឹងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យសេចក្តីព្រាងច្បាប់ចំនួន២ និងបញ្ហាផ្សេងៗទៀត។
របៀបវារៈ ដែលគណៈរដ្ឋមន្រ្តី ពិនិត្យនិងពិភាក្សា នៅថ្ងៃសុក្រនេះមានដូចជា ៖
១៖ សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ។
២៖ សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម។
៣៖ បញ្ហាផ្សេងៗ មួយចំនួនទៀត៕