ថ្ងៃនេះចិនរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី៤ករណីទៀត ក្នុងនោះ១ករណីនៅក្រុងប៉េកាំង
ចិន ៖ អាជ្ញាធរសុខាភិបាលចិននៅថ្ងៃចន្ទនេះ បានរាយការណ៍ថាមានករណីឆ្លងកូវីដ១៩ថ្មីចំនួន៤ករណីបន្ថែមទៀតកាលពីម្សិលមិញ ដោយក្នុងនោះ៣ករណីជាករណីនាំចូលនិង១ករណីទៀតជាករណីឆ្លងក្នុងស្រុក ដែលរកឃើញនៅទីក្រុងប៉េកាំង និងគ្មានអ្នកស្លាប់ថ្មីទេ។ នេះបើយោងតាមប្រភពពី CGTN។
គិតមកដល់ពេលនេះចំនួនករណីសរុបដែលត្រូវបានបញ្ជាក់នៅលើចិនដីគោកមានចំនួន ៨៣.៥៥៧ នាក់ និងចំនួនអ្នកស្លាប់កើនដល់ ៤.៦៣៤ នាក់ជាមួយនឹងអ្នកជំងឺមិនបញ្ចេញរោគសញ្ញាមានចំនួន១០៩ នាក់ដែលកំពុងស្ថិតក្រោមការសង្កេតពីក្រុមគ្រូពេទ្យ៕