កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះត្រូវបានលើកពេល
ភ្នំពេញ ៖ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ដែលកម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះលើកដំបូង ពីថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២០ គឺត្រូវបានលើកពេលទៅធ្វើនៅពាក់កណ្តាលឆ្នាំ២០២១វិញ ដោយសារតែជំងឺកូវីដ១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ការសម្រេចលើកពេលនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំឧត្តមមន្រ្តីអាស៊ី-អឺរ៉ុប តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី២-៣ កក្កដា ២០២០ ក្រោមអធិបតីភាពលោក សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់របស់រាជរដ្ឋាភិបាល និងជាឧត្តមមន្រ្តីកម្ពុជាទទួលបន្ទុកកិច្ចប្រជុំអាស៊ី-អឺរ៉ុប៕