ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅប្រេស៊ីលកើនឡើងដល់៦៥.៤៨៧ នាក់
ប្រេស៊ីល ៖ ក្រសួងសុខាភិបាលបាននិយាយថា ចំនួនអ្នកស្លាប់ដោយសារ COVID-១៩ នៅប្រទេសប្រស៊ីល បានកើនឡើង៦៥.៤៨៧ នាក់កាលពីថ្ងៃច័ន្ទបន្ទាប់ពីអ្នកជំងឺ ៦២០ នាក់បានស្លាប់នៅក្នុង ២៤ ម៉ោងចុងក្រោយ។ នេះបើយោងតាមប្រភពពីស៊ិនហួរ។
ចំនួនអ្នកឆ្លងសរុប COVID-១៩ ចាប់តាំងពីការផ្ទុះបានកើនឡើងដល់ ១.៦២៣.២៨៤ នាក់បន្ទាប់ពីមានអ្នកឆ្លង២០.២២៩ ករណីបន្ថែមទៀតក្នុងរយៈពេលដូចគ្នា។ ក្រសួងបាននិយាយថា អ្នកជំងឺប្រមាណ ៩២៧,២៩២ នាក់បានជាសះស្បើយផងដែរ។
ទីក្រុងសៅប៉ូឡូដែលមានប្រជាជនច្រើនជាងគេនៅប្រទេសនេះ នៅតែកន្លែងរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដោយសារជំងឺរាតត្បាតមួយនេះដែលមានអ្នកឆ្លង ៣២៣.០៧០ ករណីនិងមានមនុស្សស្លាប់ ១៦.១៣៤ នាក់ បន្ទាប់មកគឺទីក្រុងរីយ៉ូដឺហ្សាណេរ៉ូមាន១២១.៨៧៩ ករណី និងស្លាប់១០.៦៩៨ នាក់៕