ថ្ងៃនេះ ចិនរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី៨នាក់ទៀត ដែលជាករណីនាំចូល
ប៉េកាំង ៖ អាជ្ញាធរសុខាភិបាលចិនបាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួនបានទទួលរបាយការណ៍នៃករណីឆ្លងកូវីដ១៩ថ្មីចំនួន៨ដែលត្រូវបានបញ្ជាក់នៅលើចិនដីគោកកាលពីថ្ងៃច័ន្ទ ដែលករណីទាំងអស់នេះសុទ្ធតែជាករណីនាំចូល។
គណៈកម្មការសុខភាពជាតិបាននិយាយនៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនថា គ្មានអ្នកស្លាប់ថ្មីនោះទេ ទាក់ទងនឹងជំងឺនេះត្រូវបានគេរាយការណ៍ទេកាលពីថ្ងៃច័ន្ទ ខណៈទីក្រុងប៉េកាំងរាយការណ៍គ្មានករណីឆ្លងសូម្បីតែម្នាក់។
សូមជម្រាបថា គិតត្រឹមថ្ងៃទី៦ខែកក្កដា ប្រទេសចិនមានករណីឆ្លងវីរុសកូរ៉ូណាសរុបចំនួន ៨៣.៥៦៥ នាក់ ខណៈចំនួនអ្នកស្លាប់នៅតែមាន ៤.៦៣៤ នាក់ដដែល៕