ញូដេលី ៖ អាជ្ញាធរសុខាភិបាលឥណ្ឌានៅថ្ងៃពុធនេះបានរកឃើញករណីឆ្លងនៃជំងឺ COVID-19 បន្ថែមចំនួន ២២,៧៥២នាក់ និងករណីស្លាប់ថ្មីៗចំនួន៤៨២នាក់បន្ថែមទៀតនៅទូទាំងប្រទេស ក្នុងរយៈពេល ២៤ម៉ោងប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
តួលេខថ្មីៗខាងលើនេះ បានធ្វើឲ្យចំនួនករណីឆ្លងសរុប នៅទូទាំងប្រទេសអាស៊ីខាងត្បូងមួយនេះបានកើនដល់ ៧៤២,៤១៧ករណីហើយ ដោយក្នុងនោះអ្នកជំងឺ ២០,៦៤២នាក់ស្លាប់បាត់បង់ជីវិត និង ៤៥៦,៨៣១នាក់ទៀត បានជាសះស្បើយឡើងវិញ។ ចំណែក តួលេខនៃអ្នកជំងឺដែលកំពុងតែសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យនាពេលបច្ចុប្បន្នមានចំនួន ២៦៤,៩៤៤នាក់។
គួរជម្រាបថា ប្រទេសឥណ្ឌាបានក្លាយជាប្រទេសដែលមានអ្នកឆ្លង COVID-19 ជាងច្រើងគេបំផុតលំដាប់ទី ៣ នៅលើពិភពលោក និងលេខ ១ ប្រចាំទ្វីបអាស៊ី(ទាំងករណីឆ្លងសរុបនិងអត្រាឆ្លងប្រចាំថ្ងៃ) បន្ទាប់ពីបានវ៉ាដាច់រុស្ស៊ី កាលពីថ្ងៃចន្ទកន្លងទៅនេះ៕