កីឡាករ​៦​នាក់​នៅ English Premiership តេស្ត​វី​ជ្ជ​មាន​កូ​វីដ​១៩
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 July, 2020 ក+ ក-

អង់គ្លេស ៖ កីឡាករ​៦​នាក់ ក្នុងចំណោម​មនុស្ស​១០​នាក់​ដែល​ធ្វើតេស្ត​វិជ្ជមាន​កូ​វីដ​១៩​ក្នុងចំណោម​៨០៤​ករណី​ពី​ការធ្វើ​តេស្ត​នៅក្នុង​សប្តាហ៍​នេះ នៅក្នុង​ក្របខ័ណ្ឌ English Premiership​។ ​នេះ​បើ​យោងតាម​ប្រភពពី CNA​។​

​ការប្រកួត​បាល់ទាត់​នៅ​អង់គ្លេស ត្រូវបាន​ផ្អាក​ទាំងស្រុង​កាលពី​ខែមីនា ដើម្បី​ជា​វិធានការ​ទប់ស្កាត់​ពី​ការឆ្លង​រីក​រាលដាល នៃ​វី​រ៉ុ​ស​កូ​រ៉ូ​ណា ប៉ុន្តែ​បណ្តា​ក្លិប​នៅ Premiership ត្រូវបាន​អនុញ្ញាត​ឲ្យ​ចាប់ផ្តើម​ហ្វឹកហាត់​ឡើ​វិញ​នៅ​សប្តាហ៍​នេះ​។​

​បើតាម​អ្នករៀបចំ​បាល់ទាត់​នៅ English Premiership បាន​បញ្ជាក់ថា កីឡាករ និង​បុគ្គលិក​ក្លិប​ដែល​បាន​ឆ្លង​វី​រ៉ុ​ស និង​អ្នក​ដែល​ជិតស្និទ្ធ​ជាមួយ​ពួកគេ ឥឡូវនេះ​ត្រូវ​រស់នៅ​ដាច់ដោយឡែក​មួយរយ​: ជាមួយនឹង​ការវាយតម្លៃ ស្របទៅតាម​គោលការណ៍​ដែល​ព្រមព្រៀង ដោយ​ទីភ្នាក់ងារ​សុខភាព​សាធារណៈ​របស់​អង់គ្លេស​។​

​មិនមាន​ព័ត៌មាន​លម្អិត​នោះទេ ថា​តើ​កីឡាករ ឬក៏​បុគ្គលិក​ក្លិប​មួយណា​ដែល​បាន​ឆ្លង​វី​រ៉ុ​ស​នោះ​។ មនុស្ស​ចំនួន​៤​នាក់​ទៀត ដែល​គេ​រកឃើញថា បាន​ឆ្លង​វី​រ៉ុ​ស COVID-19 គឺជា​បុគ្គលិក​ក្លិប​។​

​គួរ​បញ្ជាក់ថា លី​គ​បាល់ទាត់ English Premiership ដែល​នៅ​សេសសល់​ការប្រកួត​ចំនួន​៩​ជុំ​ទៀត​នោះ ត្រូវបាន​គេ​រំពឹងថា នឹង​ចាប់ផ្តើម​ការប្រកួត​ឡើងវិញ នៅ​ថ្ងៃទី​១៤-១៦ ខែសីហា​ខាងមុខ​៕