ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បាននិយាយកាលពីថ្ងៃពុធទី៨ ខែកក្កដា ថា រដ្ឋាភិបាលចិនបានយល់ព្រមអនុញ្ញាតឲ្យបញ្ជូនក្រុមអ្នកជំនាញរបស់អង្គការសុខភាពពិភពលោកទៅទីក្រុងប៉េកាំងដើម្បីតាមដានប្រភពដើមនៃ COVID-១៩។ នេះបើយោងតាមសារព័ត៌មានCGTN។
ការប្រកាសរបស់រដ្ឋាភិបាលចិននេះបានធ្វើឡើងដោយមានការសម្របសម្រួល ដោយលេខាធិការដ្ឋានសហប្រតិបត្តិការត្រីភាគីចិន–ជប៉ុន និងគណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិកហៅកាត់ថា យូនេស្កែប (UNESCAP) កិច្ចប្រជុំត្រីភាគីរបស់ក្រុមអ្នកជំនាញផ្នែកជំងឺ COVID-19 ត្រូវបានធ្វើឡើងកាលពីថ្ងៃ២ ខែកក្កដា។ លោកបាននិយាយថា អ្នកជំនាញមកពីប្រទេសចំនួន៣ និងអង្គការសុខភាពពិភពលោកបានចែករំលែកព័ត៌មាន និងផ្លាស់ប្ដូរទស្សនៈស្ដីពីស្ថានភាពចុងក្រោយ និងវិធានការបង្ការ និងការត្រួតពិនិត្យ៕