អាមេរិក ៖ សមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋលោក Lamar Alexander បាននិយាយកាលពីថ្ងៃអង្គារ ថាលោកមិនយល់ស្របនឹងការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការចាកចេញពីអង្គការសុខភាពពិភពលោក (WHO) ជាផ្លូវការនោះទេ។
លោក Alexander ប្រធានគណៈកម្មការសុខាភិបាលអប់រំការងារនិងសោធនព្រឹទ្ធសភាបានមានប្រសាសន៍ថា“ ខ្ញុំមិនយល់ស្របនឹងសេចក្តីសំរេចចិត្តរបស់ប្រធានាធិបតីអាមេរិករូបនេះនោះទេ ដោយលោកបន្ថែមថាការដកខ្លួនចេញ WHO របស់សហរដ្ឋអាមេរិកនឹងធ្វើឱ្យអន្តរាយដល់ការអភិវឌ្ឍវ៉ាក់សាំងការពារជំងឺកូវីដ១៩ និងរារាំងកិច្ចសហប្រតិបត្តិការសហរដ្ឋអាមេរិកជាមួយប្រទេសដទៃទៀតដើម្បីទប់ស្កាត់វីរុសនេះ។
លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា“ ប្រសិនបើរដ្ឋបាលលោក Trump បានអនុវត្តផែននេះជាក់លាក់សម្រាប់ការធ្វើកំណែទម្រង់របស់អង្គការសុខភាពពិភពលោក គួរតែបញ្ជូនអនុសាសន៍ទាំងនោះទៅសភាហើយយើងអាចធ្វើការជាមួយគ្នាដើម្បីធ្វើឱ្យមានភាពប្រសើរជាងនេះ” ។
សូមជម្រាបថា សហរដ្ឋអាមេរិកនឹងចាកចេញពីអង្គការសុខភាពពិភពលោកនៅថ្ងៃទី ៦ ខែកក្កដាឆ្នាំ ២០២១ ហើយបច្ចុប្បន្នអាមេរិកកំពុងជំពាក់លុយអង្គការនេះជាង ២០០ លានដុល្លារសហរដ្ឋអាមេរិកក្នុងការរួមចំណែកវិភាគទាន៕