ខេត្តព្រះវិហារ ៖ កងពលតូចអន្តរាគមន៍លេខ៧មានរៀបចំពិធីប្រជំុបូកសរុបលទ្ធផលការងារយោធាខែកក្កដា ចាប់ពីថ្ងៃទី០៥ខែមិថុនា ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ និងដាក់ចេញទិសដៅការងារយោធាខែសីហា ឆ្នាំ២០២០ ពិធីនេះធ្វេីឡេីងនាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០
ក្រោម អធិបតីភាពឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ រួមជាមួយឯកឧត្តម មេបញ្ជាការរង នាយទាហាន នឹងពលទាហាន ជាច្រេីនរូប ។
ក្នុងនោះ ឧត្តមសេនីយ៍ទោ ដួង សំ នៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ បានមានប្រសាសន៍ផ្តាំផ្ញេីរដល់មេបញ្ជារការរង នាយទាហាន ពលទាហានទាំងអស់ចំនុះអោយទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ទាំងអស់ ត្រូវខិតខំបំពេញការងារតាមផ្នែកអោយបានល្អប្រសេីរ នឹងសូមរក្សាភាពស្មោះត្រង់ថដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ព្រមទាំងគោរពអោយបានម៊ឺងម៉ាត់ នូវរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រ កម្ពុជា នឹងច្បាប់ស្តីពីរលក្ខន្តិកទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ ក៍ដូចជាច្បាប់ នឹងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗ។
លោក បានបញ្ជាក់ទៀតថា ក្នុងនាមជាយោធិនត្រូវបន្តយកចិត្តទុកដាក់អោយបានខ្លាំងក្លា ក្នុងការលេីកស្ទួយជីវភាពរស់នៅ នឹងសុខមាលភាពរបស់កងទ័ព នឹងត្រៀមកម្លាំង មធ្យោបាយ សំភារះជួយសង្រ្គោះ ប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយគ្រោះមហន្តរាយ ដែលបង្ករដោយកត្តាមនុស្ស ឬ គ្រោះធម្មជាតិ នៅក្នុងភូមិសាស្រ្តទទួលខុសត្រូវ អោយបានរហ័សបំផុត ។
ជាមួយគ្នានេះ លោកបានថ្លែងនូវការកោតសរសើរ និង វាយតម្លៃ ខ្ពស់ ចំពោះ ការ អនុវត្ត តួនាទី និងភារកិច្ចយ៉ាងសកម្មប្រកបដោយស្មារតី ទទួលខុសត្រូវ ខ្ពស់ របស់នាយ ពលទាហាននិងសូមគាំទ្រលើកទឹកចិត្តឱ្យបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឈានទៅសម្រេចភារកិច្ចកាន់តែល្អប្រសើរជូន ជាតិ មាតុភូមិ និងប្រជាជននៃយើង៕ ដោយ ៖ កូវ ប៊ុនហេង