ភ្នំពេញ៖ ស្ត្រីម្នាក់បានដាច់ខ្លួនជា២បណ្តាលឲ្យស្លាប់ភ្លាមៗខណៈរថយន្តបូមស៊ីម៉ង់ត៍មួយគ្រឿងបើកបុកកិនចំពាក់កណ្តាលខ្លួន។ ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏ដ៏គួឲ្យរន្ធត់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី១០ខែកក្កដា ឆ្នាំ២០២០ ស្តិននៅចំណុចផ្លូវ២១៧ស្តុបស្រាបៀ ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យទី៣ខណ្ឌមានជ័យ។
សពស្ត្រីរងគ្រោះខាងលើមានឈ្មោះឆៃ ណា អាយុ៣១ឆ្នាំ មុខរបរលក់មាន់ ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ខណ្ឌមានជ័យ។ ចំណែកអ្នកបើកបររថយន្តបង្កមានឈ្មោះ សម្បត្តិ ខុង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបើកបររថយន្តក្រុមហ៊ុត្រាហ្កន មានស្រុកកំនើតនៅភូមិចាក់ត្រាំង ឃុំក្រវ៉ាញ ស្រុកក្រវ៉ាញ ខេត្តពោធិសាត់
ប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុស្ត្រីម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ពណ៍ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ស្លាកលេខ កំពត 1J 1061 ជិះម៉ូតូដឹកមាន់បំរុងយកទៅលក់នៅឯផ្សារក្នុងទិសដៅពីជើងទៅត្បូងលុះដល់ចំនុចភ្លើងស្តុបស្រាប់តែរថយន្តបូមស៊ីម៉ង់ត៍មួយគ្រឿងរបស់ក្រុមហ៊ុនត្រាហ្កន ពណ៍សពាក់ស្លាកលេខ5 A 2423បើកបរស្របទិសដៅគ្នាក្នុងល្បឿនលឿនរួមនិងរថយន្តបិតបាំងស្គុតលើកញ្ចាក់ធ្វើឲ្យអ្នកបើកបរមើលផ្លូវមិនឃើញបានកិនស្ត្រីជិះម៉ូតូខាងលើដាច់ខ្លួនជា២បំណែកហើយរថយន្តកិនម៉ូតូអូសជិត៣០០ម៉ែត្រ ទើបសមត្ថកិច្ចឃាត់អ្នកបើកបរបានរួចបញ្ជូនទៅកាន់ប៉ុស្តិនគរបាលស្ទឹងមានជ័យទី៣ចាត់ការបន្ត។
ក្រោយពេលកើតហេតុសមត្ថកិច្ចខណ្ឌមានជ័យសហការណ៍ជាមួយចរាចរណ៏ក្រុងចុះមកធ្វើការវាស់វែងនិងបញ្ជូនអ្នកបើកបររថយន្តបង្កនិងរថយន្តរួមនិងម៉ូតូស្ត្រីរងគ្រោះទៅកាន់ការិយាល័យចរាចរណ៏ជើងគោកស្នងការនគរបាលរាជធានីភ្នំពេញកសាងសុំនុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។ ចំណែកសពសមត្ថកិច្ចបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារសាច់ញាតិដឹកយកទៅធ្វើបុណ្យនៅឯស្រុកកំណើត៕