មនុស្ស២១នាក់រងរបួស ក្នុងហេតុការណ៍ឆេះនាវាដឹកកងទ័ពជើងទឹកអាមេរិកនៅ San Diego
អាមេរិក ៖ អាជ្ញាធរបាននិយាយថា មនុស្សសរុបចំនួន ២១ នាក់ក្នុងនោះមាននាវិក ១៧ នាក់និងជនស៊ីវិល៤ នាក់បានរងរបួសក្នុងហេតុការណ៍ឆេះនាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិកនៅឯមូលដ្ឋានកងទ័ពជើងទឹកនៅ San Diego រដ្ឋ California កាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមប្រភពពី CGTN។
អ្នករងរបួសទាំងអស់កំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យក្នុងតំបន់បន្ទាប់ពីមានអគ្គិភ័យបានឆេះនៅលើនាវា USS Bonhomme Richard នៅម៉ោងប្រហែល៨ និង៣០នាទីព្រឹកម៉ោង (ម៉ោងក្នុងតំបន់)។
យ៉ាងណាមិញមូលហេតុនៃអគ្គិភ័យនេះនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ខណៈអាជ្ញាធរកំពុងស៊ើបអង្កេត៕