ចិន ៖ អាជ្ញាធរបាននិយាយនៅថ្ងៃច័ន្ទទី១៣ខែកក្កដានេះថា ប្រទេសចិនដីគោកបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ថ្មីចំនួន ៨ ករណីបន្ថែមទៀត កាលពីម្សិលមិញ បើប្រៀបធៀបកាលពីថ្ងៃអាទិត្យមាន៧ករណី។ នេះបើយោងតាមប្រភពពី CNA។
គណៈកម្មការសុខភាពជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាករណីឆ្លងថ្មីទាំងអស់ត្រូវបាននាំចូលដែលពាក់ព័ន្ធនឹងអ្នកដំណើរមកពីបរទេសគឺដូចគ្នានឹងករណីទាំង៧កាលពីថ្ងៃមុន។ទីក្រុងប៉េកាំងមិនបានរាយការណ៍ពីករណីឆ្លងថ្មីណាមួយនោះទេសម្រាប់ថ្ងៃម្សិលមិញ ដែលធ្វើឲ្យគ្មានអ្នកឆ្លងរយៈពេល ៧ ថ្ងៃជាប់គ្នា។
គណៈកម្មការក៏បានរាយការណ៍អំពីអ្នកជំងឺមិនបញ្ចេញរោគសញ្ញាថ្មីចំនួន ៦ នាក់ផង។ ចំនួនករណីឆ្លងសរុបដែលត្រូវបានបញ្ជាក់នៅ ប្រទេសចិនដីគោក មានចំនួន ៨៣.៦០២ នាក់ខណៈចំនួនអ្នកស្លាប់នៅតែមិនផ្លាស់ប្តូរនៅ ៤.៦៣៤ នាក់៕