ភ្នំពេញ ៖ បងស្រីឈ្មោះ យ៉ម ស៊ីថា បានធ្វើដំណើរជាមួយសាច់ញាតិ មកកាន់ប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ១ កាលពីវេលាម៉ោង ៣រសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ ដើម្បីដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយស្វែងរកប្អូនប្រុសឈ្មោះ ជូរ ចាន់ធឿន អាយុ១៩ឆ្នាំ ជិះម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១៧ ដែលបានធ្វើដំណើរចេញខេត្តព្រៃវែងតាំងពីថ្ងៃទី៥ខែកក្កដាឆ្នាំ២០២០ដើម្បីមកភ្នំពេញស្វែងរកការងារធ្វើ ប៉ុន្តែរហូតមកដល់ពេលនេះបានបាត់ដំណឹងសូន្យឈឹង សូម្បីទូរស័ព្ទក៏ទំនាក់ទំនងមិនចូលទើបសម្រេចចិត្តមកដាក់ពាក្យបណ្តឹងស្ទើរគ្រប់ប៉ុស្តិ៍ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។
អាស្រ័យហេតុនេះក្នុងនាមជាបងស្រីដែលព្រួយបារម្ភពីប្អូន សូមពុកម៉ែបងប្អូនក្នុងបណ្តាញសង្គម Facebook មេត្តាផ្តល់ដំណឹងជូននាងខ្ញុំផង ប្រសិនបើបានប្រទះឃើញ ភិនភាគដូចក្នុងរូបខាងលើនេះ និងសូមទំនាក់ទំនងនាងខ្ញុំផ្ទាល់តាមរយៈទូរស័ព្ទលេខ 015 414 216 នាងខ្ញុំនឹងមានសគុណជូន៕ សូមអរគុណ