ថ្ងៃនេះ ចិនប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីតែ១ករណីប៉ុណ្ណោះ
ចិន ៖ អាជ្ញាធរសុខាភិបាលជាតិរបស់ចិនបាននិយាយនៅថ្ងៃព្រហស្បតិ៍ទី១៦ ខែកក្កដាថា ប្រទេសចិនបានរាយការណ៍ករណីឆ្លងកូវីដ១៩ថ្មីតែ១ករណីប៉ុណ្ណោះកាលពីថ្ងៃម្សិលមិញ។ នេះបើយោងតាមប្រភពពី CNA។
ករណីឆ្លងថ្មីខាងលើគឺជាករណីនាំចូលដែលជាប់ពាក់ព័ន្ធទៅនឹងអ្នកធ្វើដំណើរមកពីបរទេស ហើយបើប្រៀធៀបកាលពីថ្ងៃម្សិលមិញមាន៦ករណីដែលបានរាយការណ៍នាំចូលផងដែរ។ ទីក្រុងប៉េកាំងមិនបានរាយការណ៍ពីករណីថ្មីណាមួយនោះទេ ក្នុងរយៈពេល ១០ថ្ងៃជាប់គ្នា។
ចំនួនអ្នកឆ្លងកូវីដ១៩សរុបដែលបានបញ្ជាក់នៅក្នុងប្រទេសចិនដីគោកមានរហូតដល់ ៨៣.៦១២នាក់។ ចំនួនអ្នកស្លាប់នៅតែមិនផ្លាស់ប្តូរនៅ ៤.៦៣៤ នាក់៕