Real Madrid លើកពាន LaLiga ក្រោយឈ្នះ Villarreal
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 July, 2020 ក+ ក-

ម៉ាឌ្រីដ ៖ ក្រុមបាល់ទាត់ Real Madrid បានក្លាយជាម្ចាស់ជើងឯក LaLiga រដូវកាលឆ្នាំ២០១៩-២០២០ ក្រោយបន្តឈ្នះគូប្រជែង Villarreal នៅឯពហុកីឡដ្ឋាន Alfredo Di Stefano របស់ខ្លួនក្នុងលទ្ធផល ២-១ គ្រាដែលក្រុមការពារជើងឯក FC Barcelona ចាញ់ Osasuna ២-១ ក្នុងដី។

Real Madrid រកបាន ២គ្រាប់ ដោយកីឡាករបារាំង Karim Benzema នៅនាទី២៩ និងបានបន្ថែមគ្រាប់ទី២ ដ៏ចម្រូងចម្រាសពីបាល់ប៉េណាល់ទីនៅនាទី៧៧ ក្រោយតែ១នាទីផងដែរ ដែលខ្សែការពារ Sergio Ramos ប៉េណាល់ទីអត់ចូល និងរបូត១គ្រាប់វិញនៅនាទី៨៣។

ក្រុមរបស់លោក Zinedine Zidane បានឈ្នះការប្រកួតទាំង១០លើករបស់ពួកគេ ចាប់តាំងពីបាល់ទាត់អេស្ប៉ាញចាប់ផ្តើមឡើងវិញកាលពីខែមិថុនា ក្រោយជំងឺ Covid-19។ Real Madrid នាំមុខ៧ពិន្ទុលើក្រុមលេខ២ Barcelona ត្រូវបានប្រកាសលើកពានមុនបិទរដូវកាល ដោយនៅសល់១ប្រកួតក្នុងដៃដូចគ្នា និងជាការឈ្នះពានលីគ LaLiga លើកទី៣៤ផងដែរ ក្រោយខកខានចាប់ពីឆ្នាំ២០១៧ មក និងជាពានលីគលើកទី២ ក្រោមការបង្វឹករបស់ Zidane ទៀតផង៕