បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៤,១៧៤,៣៣២នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥៩៨,៤១៣នាក់ និងជាសះស្បើយឡើងវិញ ៨,៤១៧,៩១០នាក់។
គេហទំព័រដដែលបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដែលមានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣,៧៦៤,៩៦១នាក់ ស្លាប់ចំនួន ១៤១,៩៤៣នាក់ និងជាសះស្បើយចំនួន ១,៧១១,១៧៦នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ២,០៤៨,៦៩៧នាក់ ស្លាប់ចំនួន ៧៧,៩៣២នាក់ និងជាសះស្បើយ ១,៣៦៦,៧៧៥នាក់ និងប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ១,០៤០,៤៥៧នាក់ ស្លាប់ ២៦,២៨៥នាក់ និងជាសះស្បើយ ៦៥៤,០៧៨នាក់៕