មន្ត្រី​ធ្វើ​កិច្ចការ​ព្រំដែន​ម្នាក់ទៀត​ត្រូវគេ​គំរាម​ដោយសារ​រិះគន់​លោក អ៊ុំ សំអាន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 August, 2015 ក+ ក-

​ភ្នំពេញ​៖​សារ​គំរាម​ថ្មី​មួយទៀត​តាម​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​បន្ទាប់ពី​លោក សុខ ទូច ​គឺ​លោកស្រី កុយ ពិសី អនុប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍ នៃ​អាជ្ញា​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន ដោយ​ព្រមាន​ឲ្យ​លោកស្រី​ប្រយ័ត្ន​ខ្លួន​។​នេះ​បើតាម​ការបញ្ជាក់​ពី​លោកស្រី កុយ ពិសី ប្រាប់​បណ្តាញ​ព័ត៌ មាន​នៅ​យប់​ថ្ងៃទី​៣០​ខែសីហា​ម្សិល​ម៉ិ​ញ​នេះ​។​

​លោកស្រី កុយ ពិសី បាន​បញ្ជាក់ថា សារ​គំរាម​តាម​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក ដោយ​ជន​មិន​ស្គាល់មុខ​បានសរសេរថា “​ប្រយ័ត្ន​ខ្លួន​បន្តិច​ណា ម៉េច​មី​ច្រ​ម៉ក់​ឯង​ថា លោក អ៊ុំ សំអាន ដើរ​កុហក់​រឿង​ព្រំដែន​”​។​

​សារ​គំរាម​មកលើ​លោកស្រី កុយ ពិសី នេះបន្ទាប់ពី​លោកស្រីបានបរិ យាយ​ថា​លោក អ៊ុំ សំអាន តំណាងរាស្ត្រ​មណ្ឌល ខេត្តសៀមរាប របស់​គណបក្ស​សង្គ្រោះ​ជាតិ និយាយ​ប្រមាថ​លោក បាន គី​មូ​ន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ (UN ) រឿង​រក​ផែន​ទីបោ​ន​របស់​កម្ពុជា​មិនឃើញ​។​

​គួររំលឹកថា ការ​ថ្លែង​របស់​លោកស្រី នៅក្រោយពេល​លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​២​ខែសីហា​បាន​អះអាង ថា លោក​នឹងធ្វើ​ដំណើរ​ទៅកាន់ UN ដោយផ្ទាល់ ដើម្បី​ជជីក​សួរ​ឲ្យ​បាន ច្បាស់លាស់អំពី​មូល​ហេតុដែល UN រក​មិនឃើញ​ផែន​ទីបោ​ន​របស់​កម្ពុជា ឬ​បាត់​ពេលណា និង​មូលហេតុ​អី ?

​សូម​ជម្រាប​ផងដែរ​ថា កាលពី​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៥ លោក បាន គី​មូ​ន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន​សរសេរ​លិខិត ឆ្លើយតប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា ក្រុមការងារ​របស់លោក​រក​ផែន​ទីបោ​ន ខ្នាត​១/១០០០០០ របស់​កម្ពុជា​មិនទាន់​ឃើញ​នៅឡើយ ប៉ុន្តែ UN បាន​រកឃើញ​ផែនទី UTM ចំនួន ១៨​ផ្ទាំង ដែល​បានប្រគល់​មក​កម្ពុជា កាលពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៥ កន្លងមក​។​

​ក្រោយមកទៀត​លោកស្រី កុយ ពិសី បាន​លើកឡើងថា អ្វីដែល​លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ កំពុងតែ​ធ្វើ​នេះ គឺ​​លោកស្រី កុយ ពិសី បាន​អះអាងថា ការលើកឡើង​របស់ លោក អ៊ុំ សំអាន ដូចជា​មិន​ទុកចិត្ត​ទៅលើ​អង្គការសហប្រជាជាតិ ដែល​នេះ​ជាការ​ប្រមាថយ៉ាង ធ្ងន់ធ្ងរ​ដល់​កិត្តិយសលោក បាន គី​មូ​ន អគ្គលេខាធិការ​អង្គការសហប្រជា ជាតិ និង​ដើម្បី​កេងចំណេញ​នយោបាយ​ប៉ុណ្ណោះ​៕ដោយ៖ខេមរា

cfdcc
លោកស្រី កុយ ពិសី អនុប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍ 

នៃ​អាជ្ញា​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន