ហ្សឺណែវ ៖ អង្គការសុខភាពពិភពលោក (WHO) បានព្រមានកាលពីថ្ងៃច័ន្ទទី១៩ ខែកក្កដាថា សហគមន៍ជនជាតិដើមភាគតិចដែលមានប្រជាជនចំនួនកន្លះលាននាក់នៅជុំវិញពិភពលោក ងាយនឹងរងគ្រោះដោយសារការឆ្លងជំងឺរាតត្បាតថ្មី COVID-19 ដោយសារតែលក្ខខណ្ឌរស់នៅរបស់ពួកគេមិនមានភាពល្អប្រសើរ។ នេះបើយោងតាមប្រភពពី CNA។
ប្រធាន WHO លោក Tedros Adhanom Ghebreyesus បាននិយាយថាគិតត្រឹមថ្ងៃទី ៦ ខែកក្កដាមានករណីឆ្លង COVID-19 ជាង ៧០០០០ ករណី ក្នុងនោះជាង ២,០០០នាក់បានស្លាប់ ត្រូវបានរាយការណ៍នៅក្នុងចំណោមសហគមន៍ជនជាតិដើមភាគតិច នៅក្នុងតំបន់អាមេរិក។
លោកបានថ្លែងប្រាប់នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយពីទីស្នាក់ការរបស់ WHO នៅទីក្រុងហ្សឺណែវថា“ សហគមន៍ជនជាតិដើមភាគតិច ដែលកំពុងរស់នៅក្នុងក្រោម ភាពក្រីក្រ, គ្មានការងារធ្វើ, ខ្វះអាហាររូបត្ថម្ភ និងខ្វះការទំនាក់ទំនងពីពិភពខាងក្រៅ អាចនឹងងាយរងគ្រោះជាងគេបំផុត ពីការឆ្លងរាតត្បាត COVID-19 ហើយ WHO ពិតជាមានការព្រួយបារម្ភជាខ្លាំងពីផលប៉ះពាល់លើជនជាតិដើមភាគតិច ជាពិសេសនៅតំបន់អាមេរិក ដែលកំពុងបន្តជាចំណុចកណ្ដាលនៃការ ឆ្លងរាតត្បាត COVID-19។
ជុំវិញបញ្ហានេះលោក Tedros បានជំរុញឱ្យប្រទេសទាំងអស់ត្រូវយកចិត្តទុកដាក់និងចាត់វិធានការបង្ការចាំបាច់នានា ដែលអាចធ្វើទៅបានដើម្បីទប់ស្កាត់ COVID-19 ពោលគឺមិនត្រូវរង់ចាំរហូតទាល់តែមានវ៉ាកសាំងនោះទេ តែគឺចាប់ផ្ដើមពីឥលូវតែម្ដង៕