អគ្គីភ័យ​ឆាបឆេះ​ផ្ទះ​អស់​៤​ខ្នង​មាន​២០​បន្ទប់​នៅ​សង្កាត់​ឫស្សីកែវ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 August, 2015 ក+ ក-

ភ្នំពេញ​៖​ផ្ទះថ្ម​ក្រោម និង​ឈើ​ខាងលើ ចំនួន ៤​ខ្នង ដែល​សង់​ជា​បន្ទប់​ជួល សរុប​ចំនួន ២០​បន្ទប់​សម្រាប់​ជួល​ឲ្យ​កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ​ស្នាក់នៅ ស្ថិតនៅ​ក្រោយ ភោជនីយដ្ឋាន​ម៉ូ​ឌែ​ន​៥ ក្នុងភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ ត្រូវ​អគ្គីភ័យ​ឆាបឆេះ​ស្ទើរ​ទាំងស្រុង កាលពី​ម៉ោង ១៥:៣០​នាទី រសៀល​ថ្ងៃទី​៣១​សីហា​នេះ​។​

មន្ត្រី​មូលដ្ឋាន​បាន​រាយការណ៍​ថា រថយន្ដ​ពន្លត់​អគ្គិភ័យ​របស់​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​មិន អាច​ចូលដល់​កន្លែងឆេះ​នោះទេ ដោយសារ​ផ្លូវ​ចូល​កន្លែង​ភ្លើង​ឆេះ​នោះតូចចង្អៀត បណ្តាល​ឲ្យ​អគ្គិភ័យ​អាច​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​បំផ្លាញ​ផ្ទះ​អស់​ចំនួន ៤​ខ្នង ក្នុងនោះ​មាន​បន្ទប់​ជួល​ឲ្យ​កម្មករ​ចំនួន ២០​បន្ទប់​។

ប្រភព​បន្តថា ផ្ទះ​ទី​១ មាន​បន្ទប់​ជួល​ចំនួន ១២​បន្ទប់ ផ្ទះ​ទី​២ មាន ៣​បន្ទប់ និង​ផ្ទះ​ឆេះ​ទី​៣ មាន ៥​បន្ទប់ ចំណែក​ផ្ទះមួយ​ខ្នង​ទៀត មិនមាន​បន្ទប់​ជួល​ទេ​។ ម្ចាស់ផ្ទះ​ឆេះ​ទាំងនោះ មាន ៥​គ្រួសារ​។​

មូលហេតុ​នៃ​ការឆេះ​ផ្ទះ​នោះត្រូវ​គេ​សង្ស័យថា បណ្តាលមកពី​ឆ្លង​ចរន្ត​អគ្គីសនី ចំណែក​ការខូចខាត​ទ្រព្យសម្បត្ដិ​ដែល​ត្រូវ​បាត់បង់​ដោយសារតែ​អគ្គិភ័យ​មួយ​នេះ ​មិន​ទាន់មាន​រាយការណ៍​ជាក់លាក់​ពី​អាជ្ញាធរ​មូលដ្ឋាន​នៅឡើយ​ទេ​៕​ដោយ :​រដ្ឋា​

mkjkk

bhgbb

koiouu

desww