លោក ឆាយ សុផល លាឈប់ពីតំណែងនាយកប្រតិបិត្ត ក្លឹបអ្នកកាសែតកម្ពុជា
ភ្នំពេញ៖ លោក ឆាយ សុផល នៅរសៀលថ្ងៃទី៣១ ខែសីហានេះ បានប្រកាសលាលែងពីតំណែងជានាយកប្រតិបិត្តក្លឹបអ្នកកាសែតកម្ពុជា ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៥តទៅ ក៏ប៉ុន្តែលោកនៅតែមានតួនាទីជាសមាជិកគណៈកម្មាធិការនាយក នៃក្លឹបអ្នកកាសែតកម្ពុជាដដែល។
លោកបញ្ជាក់ថា មូលហេតុនៃលាលែងពីតំណែងនោះ ដោយសារលោកជាប់រវល់ក្នុងការងារជាមួយគម្រោងថ្មី នៃការងារតាក់តែងច្បាប់ ស្តីពីសិទ្ធិទទួលបានព័ត៌មាន នៅក្រសួងព័ត៌មាន ដែលជាគម្រោងរបស់អង្គការ UNESCO ប្រចាំនៅកម្ពុជា៕ដោយ៖រដ្ឋា