​សមត្ថកិច្ច​បើក​ការស៊ើបអង្កេត​ករណី​គំរាម​បាញ់សម្លាប់​លោក​សុខ ទូច និង​គំរាមលោកស្រី កុយ ពិសី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 September, 2015 ក+ ក-

​ភ្នំពេញ​៖ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ថា សមត្ថកិច្ច​ជំនាញ​កំពុងតែ​មមាញឹក​ក្នុងការ​ស៊ើបអង្កេត​លើ​ការគំរាមកំហែង​ចំពោះ​មន្ត្រី​ធ្វើ​កិច្ចការ​ព្រំដែន​ពីរ រូប​គឺ​លោក សុខ ទូច និង​លោកស្រី កុយ ពិសី ប៉ុន្តែ​លោក​មិនទាន់​បញ្ជាក់​ពី​លទ្ធផល​នៅឡើយ​ទេ​។​

មន្ត្រី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា លោក សុខ ទូច ប្រធាន​ក្រុម​ស្រាវជ្រាវ​ព្រំ ដែន​កម្ពុជា​នៃ​រាជបណ្ឌិត្យសភា និង​លោកស្រី កុយ ពិសី អនុប្រធានលេ ខាធិការដ្ឋាន​អចិន្ត្រៃយ៍ នៃ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​ត្រូវ បានជន​មិន​ស្គាល់មុខ​ផ្ញើ​សារ​គំរាម​បាញ់សម្លាប់ និង​ជេរប្រមាថ​ដោយ​ប្រើពាក្យ​អសុរោះ តាមរយៈ​ជា​សារ និង​តាម​ទូរស័ព្ទ ព្រមទាំង​តាម​រូបភាព​មួយចំនួន​ផ្សេងទៀត​តាម​បណ្ដាញ​សង្គម Facebook បន្ទាប់ពី​លោក សុខ ទូច និង​លោកស្រី កុយ ពិសី បានធ្វើការ​ប្រមូល​ឯកសារ និង​បកស្រាយ​ទាក់ទង​នឹង​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម​។​លោក សុខ ទូច និង​លោកស្រី កុយ ពិសី ត្រូវបាន​គេ​ចោទថា បម្រើ​ផលប្រយោជន៍​របស់​វៀត​ណា​ម ក្នុង​កិច្ចការងារ​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​។​

​សូម​រំលឹកថា លោក សុខ ទូច កាលពី​ថ្ងៃទី​២៩ ខែសីហា​កន្លងមកនេះ ត្រូវបាន​ជន​មិន​ស្គាល់មុខ​គំរាម​បាញ់សម្លាប់​តាមរយៈ​ជា​សារ និង​តាម​ទូរស័ព្ទ ព្រមទាំង​តាម​រូប​មួយចំនួន​ផ្សេងទៀត តាម​បណ្ដាញ​សង្គម Facebook​។ ក្នុង​សារ​គំរាមកំហែង​នោះ មានភ្ជាប់​នូវ​រូបភាព​កាំភ្លើង និង​សរសេរ​អក្សរ​ថា ទុក្ខ​បាញ់​ក្បាល សុខ ទូច អា​បណ្ឌិត​ខួរ​ឆ្កែ អា​បណ្ឌិត​កែប្រែ​ប្រវត្តិសាស្ត្រ អា​បណ្ឌិត​លក់​ខួរ​ឲ្យ​យួន​។​

មួយថ្ងៃ​បន្ទាប់មកទៀត​គឺ​ថ្ងៃទី​៣០​ខែសីហា លោកស្រី កុយ ពិសី ត្រូវបាន​ជន​មិន​ស្គាល់មុខ​បាន​ផ្ញើ​សារ​ជេរប្រមាថ​ដោយ​ប្រើពាក្យ​អសុរោះ តាម​បណ្ដាញ​សង្គម Facebook ដោយបាន​សរសេរថា “​ប្រយ័ត្ន​ខ្លួន​បន្តិច​ណា ម៉េច​មី​ច្រ​ម៉ក់​ឯង​ថា លោក អ៊ុំ សំអាន ដើរ​កុហក់​រឿង​ព្រំដែន​។​

​ទោះជា​យ៉ាងនេះ​ក្តី មកដល់​ថ្ងៃទី​១ ខែកញ្ញា នេះ​សមត្ថកិច្ច​ដែល​បាន​អះអាងថា​កំពុងធ្វើការ​ស៊ើបអង្កេត​ក្នុង​រឿងនេះ នៅ​មិនទាន់​បង្ហាញ​ពី​អត្ត សញ្ញាណ​នៃ​ជនអនាមិក​នោះ​នៅឡើយ​ទេ​៕ដោយ៖ខេមរា

vbvbvv

លោក សុខ ទូច និង​លោកស្រី កុយ ពិសី