លោក អ៊ុំ សំអាន មិន​ប្រគល់ផែនទី​ដែល​រកឃើញ​នៅ​អាមេរិក​ឲ្យ​លោក សុខ ទូច ទេ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 September, 2015 ក+ ក-

​ភ្នំពេញ​៖ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន បាន​បង្ហោះ​លើ​ទំព័រ Facebook របស់លោក​នៅ​ថ្ងៃទី​២ ខែកញ្ញា នេះ​ថា លោក​មិន​ប្រគល់​ផែនទី​ដែល​រកឃើញ នៅ​បណ្ណាល័យ​សភា​អាមេរិក នា​ថ្មីៗ​នេះ ឲ្យ​លោក​បណ្ឌិត សុខ ទូច ប្រធាន​ក្រុម​ស្រាវជ្រាវ​ព្រំដែន​កម្ពុជា​នៃ​រាជ បណ្ឌិត្យសភា​នោះទេ​។​

​សំណេរ​របស់លោក អ៊ុំ សំអាន បាន​បញ្ជាក់ថា «​ខ្ញុំ​ទទួល​ព័ត៌មាន​ថា លោក​បណ្ឌិត សុខ ទូច បានទទួល​ផែនទី​របស់ Library of Congress ពី​រដ្ឋាភិបាល និង​ផ្ទៀងផ្ទាត់​ផែនទី​នោះ ជាមួយ​ផែនទី​រដ្ឋាភិបាល​រួចហើយ គឺ​ដូចគ្នា​។ លោក វ៉ា គឹមហុង និង​លោក ហោ ណាំហុង ក៏បាន​មានប្រសាសន៍ថា រដ្ឋាភិបាល​ទទួលបាន​ផែនទី​ពី​បណ្ណាល័យ​សភា (Library of Congress) សហរដ្ឋអាមេរិក ១០​ឆ្នាំ​ហើយ និង​និយាយថា ផែនទី​ដែល​ខ្ញុំ​ទទួលបាន​ដូចគ្នា​នឹង​ផែនទី​រដ្ឋាភិបាល​។ ដូច្នេះ​ខ្ញុំ​យល់ថា ខ្ញុំ​ពុំ​ចាំបាច់​ផ្ញើ​ផែនទី​ដែល​ខ្ញុំ​ទទួលបាន​ពី Library of congress​ជូន លោក​បណ្ឌិត សុខ ទូច នោះទេ​។ មិនទាន់​យក​ផែនទី​ពី​ខ្ញុំ​ផង និយាយថា​ដូចគ្នា​មុន​បាត់ទៅហើយ តើ​មាន ន័យថា​ដូចម្តេច ? »​។​

គួររំលឹកថា កាលពី​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៥ លោក អ៊ុំ សំអាន បាន​បង្ហោះ​លើ​ទំព័រ Facebook របស់លោក​ម្តង​រួចមកហើយ​ថា លោក​បាន​រកឃើញ​ផែនទី​បោ​ន​របស់​ប្រទេស​កម្ពុជា​ចំនួន ២៦​ផ្ទាំង ទាំង​ផែនទី Digital និង​ផែនទី​ក្រដាស នៅក្នុង​បណ្ណាល័យ​សភា (Library of Congress)សហរដ្ឋអាមេរិក​នៅរ​ដ្ឋ Washington DC​។​

​សំណេរ​ដដែល​ក៏​បញ្ជាក់​ផងដែរ​ថា ថ្ងៃនេះ (​កាលពី​ម្សិលមិញ​) លោក​បានមក​រកឃើញ​ផែន​ទីបោ​ន​របស់​កម្ពុជា​ចំនួន ២៦​ផ្ទាំង ទាំង​ផែនទី Digital និង​ផែនទី​ក្រដាស​នៅក្នុង​បណ្ណាល័យ​សភា (Library of Congress) សហរដ្ឋអាមេរិក​នៅ Washington DC​។

ផែនទី​ទាំងនេះ​ត្រូវបាន​សម្តេច​តា យកទៅ​សុំ​ឲ្យ​សហរដ្ឋអាមេរិក​ទទួល​ស្គាល់​ខ្សែ​ព្រំដែន​កម្ពុជា នៅ​ថ្ងៃទី​០២ ខែមេសា ឆ្នាំ​១៩៦៤​។​លោក អ៊ុំ សំអាន បាន​អះអាង​ទៀតថា លោក​នឹង​ទៅ​អង្គការសហប្រជាជាតិ​ទៀត ដើម្បី​រក​មូល​ហេតុដែល UN រក​ផែនទី​ខ្មែរ​មិនឃើញ ឬ​បាត់​ពេលណា និង​មូលហេតុ​អី​?​។​

​សំណេរ​លើ​ទំព័រ Facebook បន្តថា «​ផែនទី​ទាំងនេះ​គ្មាន​ត្រា​យួន និង​ហត្ថលេខា​លោក ឌិ​ត មុន្ទី និង​លោក លីវ វ៉ាន់​ឡឺ​យ ឆ្នាំ​១៩៨៥ ដូច​ផែនទី​រដ្ឋាភិបាល​ទេ​។ លោក វា គឹមហុង កុហក់ថា គាត់​មក​យក​ផែនទី​នៅទីនេះ​ជាន់​ទី​៥​។ តាមពិត​ផែនទី​នៅ​ជាន់​ក្រោម​ដី (​សូម​មើល Reading Room) មិនមែន​នៅ​ជាន់​ទី​៥​ដូច​លោក វ៉ា គឹមហុង និយាយ​ឡើយ ប្រហែលជា​គាត់​មិនបាន​មករក​ផែនទី​នៅទីនេះ​ទេ ហើយ​គាត់​ប្រើតែ​ផែនទី​អម​សន្ធិ សញ្ញា​ឆ្នាំ​១៩៨៥ សម័យ​យួន​គ្រប់គ្រង​ខ្មែរ​ប៉ុណ្ណោះ​»​។​

​សំណេរ​អះអាងថា ផែនទី​ដែល​រដ្ឋាភិបាល​ចម្លង​ពី​អង្គការសហប្រជាជាតិ (UN) រក​មិនទាន់​ឃើញ​។​ឯ​អ្នកស្រី កុយ ពីសី ថា​ផែនទី​រក្សាទុក​នៅ​កម្ពុជា​។​ចំណែក​លោក​បណ្ឌិត សុខ ទូច ថា​ផែនទី​រដ្ឋាភិបាល​យកមក​ពី​បណ្ណា ល័យ​ប្រទេស​វៀតណាម​។ សុខ ទូច និយាយថា «​យក​មកពី​បណ្ណាល័យ​ណា វាយ​ត្រា​ណឺង​ហើយ​»៕ដោយ៖ខេមរា

bhggg