ខេត្តកំពត៖ស្ត្រីម្នាក់ត្រូវជនសង្ស័យលួងលោមតាមទូរស័ព្ទហៅយកទៅសម្លាប់នៅក្បែរផ្លូវ ចំងាយប្រហែល២០០ម៉ែត្រខាងត្បូងផ្ទះជនរងគ្រោះប្លន់យកម៉ូតូឌ្រីម០១៥មួយគ្រឿង រួចលួចចូលរើកកាយអីវ៉ាន់ក្នុងផ្ទះយកសម្ភារះមានតម្លៃ និងកាតគ្រីម៉ូតូហើយរត់គេចខ្លួនបាត់។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៩យប់ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៥ នៅភូមិច្រកឃ្លៃ ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្ត កំពត។ស្ត្រីជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ លេង ចន្ថន ភេទស្រី អាយុ៣២ឆ្នាំ បន្សល់ទុកកូនស្រី២នាក់ ប្តីស្ត្រីរងគ្រោះបច្ចុប្បន្នយកបន្លែបោះអោយម៉ូយនៅទីក្រុងភ្នំពេញ។
ប្រភពពត៌មានពីប្រជាពលរដ្ឋផ្ទះនៅក្បែរគ្នានោះបានឲ្យដឹងថា វេលាម៉ោងប្រហែលជាង៧ព្រលប់យប់ថ្ងៃកើតហេតុ ។ក្រោយពេលនិយាយទូរស័ព្ទរួចគេឃើញស្ត្រីរងគ្រោះបានដើរទៅខាងត្បូងផ្ទះទំនងទៅតាមការអន្ទងហៅរបស់ម្ចាស់ទូរស័ព្ទម្ខាងទៀត ។មួយសន្ទុះក្រោយមកស្រាប់ តែមានការភ្ញាក់ផ្អើលថាមានករណីឃាតកម្មកើតឡើងតែម្តង។
សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីរងគ្រោះត្រូវជនសង្ស័យវាយនឹងពូថៅបែក ក្បាល និងដាច់ស្លឹកត្រចៀកខាងស្តាំ ។ក្រោយពេលសម្លាប់ស្ត្រីរងគ្រោះរួច ជនសង្ស័យបានត្រឡប់មកមកផ្ទះជនរងគ្រោះរើយកាយយកកាតគ្រីម៉ូតូ និងលុយមួយចំនួន ព្រមទាំងម៉ូតូម៉ាកហុងដាសេ១២៥ស៊េរីឆ្នាំ២០១៥មួយគ្រឿងជិះគេចខ្លួនបាត់។
ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលអធិការដ្ឋានស្រុកបន្ទាយ មាសបានចុះពិនិត្យសធ្វើកោសលវិច្ឆ័យសាសពដោយសន្និដ្ឋានថា ស្ត្រីរងគ្រោះពិតជាគេវាយសម្លាប់ពិតប្រាកដមែន។
ក្រោយពីសមត្ថកិច្ចធ្វើកោសល្យវិច្ឆ័យរួចប្រគល់សាកសពបានប្រគល់ អោយទៅគ្រួសារធ្វើបុណ្យតាមប្រពៃណី ចំណែកជនសង្ស័យសមត្ថកិច្ចស្រុកបន្ទាយមាសកំពុងតាមប្រម៉ាញ់ចាប់ខ្លួនយកមកផ្តន្ទាទៅសទៅតាមច្បាប់៕ដោយ៖ឡុង សារ៉េត