ភ្នំពេញ ៖ សមត្ថកិច្ចបានចុះប្រតិបត្តិការបង្ក្រាបករណីជំរិតទារប្រាក់ដោយបានឃាត់ខ្លួនជនជាតិចិនជាជនសង្ស័យចំនួន២នាក់ ហើយបានរំដោះជនរងគ្រោះជាជនជាតិដូចគ្នាបានចំនួន៣នាក់។
សមត្ថកិច្ចបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបករណីខាងលើនេះ ធ្វើឡើងនៅម៉ោងជាង១២រំលងអាធ្រាត ឈានចូលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០។ ប្រតិបត្តការនេះធ្វើឡើង ដោយទទួលបានដំណឹងពីជនរងគ្រោះ ដែលបានរត់រួច ហើយប្រាប់គេជួយទើបលោកដឹង ក៏បានដឹកនាំកម្លាំងចុះទៅជួយតែម្តង ហើយឃាត់បានជនជាតិចិន ដែលជាជនដៃដល់២នាក់ និងរំដោះជនរងគ្រោះ៣នាក់ រួមទាំងដកហូតបានសម្ភារសម្រាប់ធ្វើសកម្មភាពជាច្រើនថែមទៀត ។
ប៉ុន្តែរហូតមកដល់ពេលនេះគេនៅមិនទាន់ទទួលបានព័ត៌មានលម្អិតនៅក្នុងករណីខាងលើនេះនៅឡើយទេ ខណៈដែលសមត្ថកិច្ចកំពុងសាកសួរនិងកសាងសំណុំរឿងទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕