ទីបំផុត Suzuki Cup 2020 ត្រូវលើកទៅធ្វើនៅឆ្នាំ២០២១វិញ
បរទេស ៖ សហព័ន្ធបាល់ទាត់អាស៊ាន (AFF) បានប្រកាសថា ព្រឹត្តិការណ៍ Suzuki Cup ឆ្នាំនេះនឹងត្រូវពន្យារពេលទៅឆ្នាំ២០២១ វិញ បន្ទាប់ពីបានធ្វើការពិភាក្សាយ៉ាងច្រើន មុននឹងឈានដល់ការសម្រេចចិត្ត ដោយសារជំងឺ Covid-19។
ដើមឡើយពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ (AFF Suzuki Cup 2020) គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ប៉ុន្តែដោយបានមើលឃើញពីកត្តាសុខភាព និងសុវត្ថិភាពរបស់កីឡាករគ្រូបង្វឹក ដៃគូអ្នកគាំទ្រ និងសាធារណជនមានអាទិភាពខ្ពស់បំផុត ដែលនាំឲ្យឈានដល់ការពន្យារពេលប្រកួតដល់ឆ្នាំក្រោយ
គួររំលឹកថា វៀតណាម ជាម្ចាស់ជើងឯកពាន AFF Suzuki Cup 2018 ក្រោយយកឈ្នះម៉ាឡេស៊ី ក្នុងលទ្ធផល ៣-២ទាំងពីរជើងនៅវគ្គផ្តាច់ព្រ័ត្រ៕