អាមេរិក ៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ កាលពីម្សិលមិញ បានពន្លយពាក្យ ជាលើកទី១ដោយបានស្នើឲ្យលើកពេលបោះឆ្នោត ឆ្នាំ ២០២០ ក្រោមហេតុផលថា ការបោះឆ្នោតនៅក្នុងកាលៈទេសៈកើតមានវិបត្តិកូវីដ នឹងត្រូវប្រឈមនឹងការលួចបន្លំសន្លឹកឆ្នោត។ ប៉ុន្តែអ្វីជាការកត់សម្គាល់បំផុតនោះគឺហេតុផលនៃវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងររបស់អាមេរិកទៅវិញទេ។
សូមជម្រាបថា សេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិកបានដួលរលំក្នុងពេលកំពុងមានជំងឺកូវីដ១៩ ដែលជាការធ្លាក់ចុះខ្លាំងបំផុតរបស់ខ្លួនក្នុងពេលដែល ក្តីសង្ឃឹមសម្រាប់ការងើបឡើងវិញបានទទួលរងផលប៉ះពាល់មួយទៀតគឺ ខណៈការបាត់បង់ការងារបានកើនឡើង។ នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី៣០កក្កដា។ តាមទិន្នន័យនោះសេដ្ឋកិច្ចអាមេរិកនឹងដួលរំលំយ៉ាងយូរត្រីមាសទី២ នៃឆ្នាំក្រោយ។
ខណដែលនៅក្នុងបរិបទដែលអាមេរិកកំពុងញាំញីដោយជំងឺកូវីដ ដែលឆ្លងទៅមនុស្ស ជាង៤លានកន្លះ និងសម្លាប់មនុស្ស ជាង ១សែន ៤ម៉ឺននាក់នោះរដ្ឋជាច្រើនបានស្នើឲ្យរៀបចំការបោះឆ្នោតពីចម្ងាយ ដើម្បីជៀសវាងការចម្លងមេរោគកូរ៉ូណា នៅក្នុងការប្រមូលផ្តុំនៅតាមមណ្ឌលបោះឆ្នោត។ រដ្ឋមួយចំនួនបានអនុញ្ញាតឲ្យមានប្រព័ន្ធបោះឆ្នោត ពីចម្ងាយ ដែលដំណើរការជាច្រើនឆ្នាំមកហើយ និងមិនដែលជួបបញ្ហា ធំដុំដូចជាការលួចបន្លំសន្លឹកឆ្នោតនោះទេ។
ប៉ុន្តែសម្រាប់លោកត្រាំបានលើកឡើងថា ការបោះឆ្នោត ពីចម្ងាយ តាមរយៈសំបុត្រ អ៊ីម៉ែលសម្រាប់ការបោះឆ្នោតនៅឆ្នាំ ២០២០នឹងក្លាយជាការបោះឆ្នោត ដែលមិនជាក់លាក់ និងការបន្លំសន្លឹកឆ្នោត ដ៏សំខាន់មួយ នៅក្នុងប្រវត្តិសាស្ត្រអាមេរិក។ ដូច្នេះគេគួរលើកថ្ងៃបោះឆ្នោត រហូតដល់ពេលវេលាមួយ ដែលប្រជាជនអាចបោះឆ្នោត ធម្មតា និងដោយសុវត្ថិភាព។
ការធ្លាក់ចុះផលិតផលក្នុងស្រុកសរុប ៣២,៩ ភាគរយ ទោះបីល្អជាងការរំពឹងទុក គឺជាបទពិសោធន៍ដ៏អាក្រក់បំផុតដោយសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក ចាប់តាំងពីឆ្នាំ ១៩៤៧ និងបានបង្ហាញពីភាពធ្ងន់ធ្ងរនៃវិបត្តិដែលកំពុងកើតឡើងយ៉ាងឆាប់រហ័សនេះ ដែលបានបំផ្លាញការងាររាប់សិបលានរួចទៅហើយ។
ខណៈប្រធានាធិបតីដូណាល់ ត្រាំនៅតែបន្តសន្យាថានឹងមានការស្តារឡើងវិញយ៉ាងខ្លាំងនោះ ករណីកូវីដ១៩ បានកើនឡើងវិញក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយលុបបំបាត់វឌ្ឍនភាពមុននេះឆ្ពោះទៅរកការងើបឡើងវិញ និង បង្ខំឱ្យអាជ្ញាធរនៅក្នុងរដ្ឋមួយចំនួនធ្វើការរឹតត្បិតឡើងវិញ ជាហេតុបញ្ជូនកម្មករនិយោជិតត្រឡប់ទៅផ្ទះវិញ។
ទិន្នន័យរបស់ក្រសួងការងារចុងក្រោយបង្អស់នេះបានបង្ហាញពីការកើនឡើងដំបូងៗប្រចាំសប្តាហ៍ជាប់ៗគ្នានូវការទាមទារអត្ថប្រយោជន៍គ្រាគ្មានការងារធ្វើបន្ទាប់ពីមានការធ្លាក់ចុះការទាមទារជាច្រើនសប្តាហ៍ ដោយជំរុញឱ្យមានការអំពាវនាវជាថ្មីដល់សភាដើម្បីអនុម័តការចំណាយបន្ទាន់ថ្មីជុំបន្ទាប់ដើម្បីទ្រទ្រង់សេដ្ឋកិច្ច៕