បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃចន្ទ ទី០៣ ខែសីហា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៨,២២០,៩៨៨នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៦៩២,៣៦៥នាក់ និងជាសះស្បើយឡើងវិញ ១១,៤៣៦,៧២៤នាក់។
គេហទំព័រដដែល បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដែលមានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៤,៨១៣,៦៤០នាក់ ស្លាប់ចំនួន ១៥៨,៣៤៧នាក់ និងជាសះស្បើយចំនួន ២,៣៧៧,៨៦១នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ២,៧៣៣,៦៧៧នាក់ ស្លាប់ចំនួន ៩៤,១៣០នាក់ និងជាសះស្បើយ ១,៨៨៤,០៥១នាក់ និងប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ១,៨០៤,៧០២នាក់ ស្លាប់ ៣៨,១៦១នាក់ និងជាសះស្បើយ ១,១៨៧,២២៨នាក់៕