ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃចន្ទ ទី៣ ខែសីហា ឆ្នាំ២០២០ ត្រូវនឹងថ្ងៃ ចន្ទ ១៤ កើត ខែ ស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកដ្ឋានស្ថាបនាផ្លូវលំប្រភេទ ( DBST ) ចំនួន ១ ខ្សែប្រវែង ៧០៥០ ម៉ែត្រ ក្នុងភូមិប្រាសាទរ៉ាង ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា “” មានផ្លូវគឺមានក្តីសង្ឃឹម”” ដោយពិនិត្យមើលឃើញពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ ឬដឹកកសិផលផ្សេងៗនោះ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរខេត្ត បូករួមជាមួយជំនាញពាក់ព័ន្ធ និងក្រុមការងារ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបម្រើ និងដោះស្រាយបញ្ហនៅមូលដ្ឋានជាអាទិភាពខ្ពស់។ ជាមួយគ្នានោះផ្លូវថ្នល់ ផ្លូវលំជនបទក្តី បាននិងកំពុងប្រែក្លាយជាបណ្តើរហើយ ផ្លាស់ប្តូរពីផ្លូវដីមកក្រាសក្រួស ថ្មមិញ ហើយកំពុងផ្លាស់ប្តូរមកជាចាក់កៅស៊ូបេតុង ស្របតាមគោលការជាយុទ្ធសាស្រ្ត របស់រដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតិ្តបណ្ឌិត។
ឯកឧត្តមបន្តថា ផ្លូវជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់សម្រាប់បម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងសង្គមជាតិ មានផ្លូវមានក្តីសង្ឃឹម មានការរីកចម្រើនលើគ្រប់វិស័យ។ ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានសំដែងនូវការសប្បាយរីករាយជាមួយពុកម៉ែបងប្អូនប្រជាពលរដ្ឋដែលទទួលបានអំណោយផ្លូវលំនេះ វាពិតជាផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋពិសេស មានផ្លូវដឹកជញ្ជូនកសិផលងាយស្រួល បានប្រឡាយទឹកសម្រាប់ស្រោចស្របស្រូវផងដែរ។
ចុងក្រោយ គណៈអធិបតីក៏បានចែកជូនជាកន្សែងដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមក្នុងម្នាក់ៗ ក្រមា ១ និងបានឡើងបញ្ជាគ្រឿងចក្រជានិមិត្តរូប ក្នុងការស្ថាបនាផ្លូវលំ១ខ្សែនោះផងដែរ៕