ពលរដ្ឋនរងគ្រោះដោយភ្លេីងឆេះតូប និងផ្ទះនៅស្រុកឆែបទទួលអំណោយពីសាខាកាកបាតខេត្តព្រវិហារ
ខេត្តព្រះវិហារ ៖ ក្រុមការងារកាកបាទក្រហមដឹកនាំដោយ លោកជំទាវ ចឹក ហេង នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ បាននាំយកអំណោយរជាសម្ភារកាកបាទក្រហមចុះជួយអ្នករងគ្រោះដោយភ្លេីងឆេះតូបចំនួន០៦តូប និងផ្ទះមួយ។
ពិធីនេះដោយរួមសហការជាមួយលោក សុខ ខេមរា អភិបាលស្រុកឆែប និងក្រុមការងារកាកបាទក្រហមស្រុកឆែបបានប្រមូលថវិកាពីអាជីវក ខ្លះបានយកទៅចែកជូនគ្រួសារដែលត្រូវភ្លេីងឆេះដោយក្នុងមួយគ្រួសាទទួលបានអង្ករ២៥គ/ក្រមី០១កេស ទឹកសុីអុីវ០១យួរ ទឹកត្រី០១យួរ តង់០១ និងថវិកាចំនួន៣៥០,០០០ រៀល។
ដោយឡែក ឈ្មោះ ធុង សំណាង ទទួលបានអង្ករ២៥គ,ក្រមី០១កេស ទឹកត្រី០១យួរ ទឹកសុីអុីវ០១យួរ តង់០១ និងថវិកាចំនួន៥៥០,000រៀល ចំពោះអំណោយទាំងនេះលោកជំទាវ ចឹក ហេង បានមានប្រសាសន៍ថា នេះជាការកាត់បន្ថយការលំបាកដល់បងប្អូននៅពេលជួបការគ្រប់កាលៈទេសៈ៕ ដោយ ៖ កូវ ប៊ុនហេង