ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៨.៤លាននាក់ ស្លាប់ជិត ៧០ម៉ឺននាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 August, 2020 ក+ ក-

បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៨,៤៣៣,៩៦១នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៦៩៦,៧៨៤នាក់ និងជាសះស្បើយឡើងវិញ ១១,៦៦៤,៦១៣នាក់។

គេហទំព័រដដែល បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដែលមានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៤,៨៦១,៥២២នាក់ ស្លាប់ចំនួន ១៥៨,៩០៦នាក់ និងជាសះស្បើយចំនួន ២,៤៤៥,៨៥៤នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ២,៧៥១,៦៦៥នាក់ ស្លាប់ចំនួន ៩៤,៧០២នាក់ និងជាសះស្បើយ ១,៩១២,៣១៩នាក់ និងប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ១,៨៥៥,៣៣១នាក់ ស្លាប់ ៣៨,៩៧១នាក់ និងជាសះស្បើយ ១,២៣០,៤៤០នាក់៕